សមត្ថកិច្ចចុះមកណែនាំកុំឲ្យចាក់បាសរំខានអ្នកជិតខាង បែរជាឈ្លោះជាមួយសមត្ថកិច្ច រហូតដល់ការឃាត់ខ្លួនបុរសម្នាក់
ស៊ីហៀង
-

ភ្នំពេញ៖ ឃាត់ខ្លួនបុរសម្នាក់​ ក្រោយពេលផឹកស៊ីស្រែកច្រៀងនិងចាក់ធុងបាសក្នុងកម្មវិធីខួបកំណើត​រំខានដល់អ្នកជិតខាង​ និងមានទំនាស់ជាមួយសមត្ថកិច្ចពេលរួចចុះទៅអន្តគមន៍​ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១១​ និង១០នាទីយប់ថ្ងៃទី២៩​ខែមិថុនា​ ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខមួយកន្លែងដែលផ្លូវ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

​យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ផ្ទះកើតហេតុខាងលើបានធ្វើកម្មវិធីខួបកំណើត និងបានចាក់បាសច្រៀងរាំជាមួយបងប្អូនយ៉ាងសប្បាយ លុះដល់វេលាម៉ោងប្រហែល៩ជាង ការចាក់ធុងបាស បានបិទហើយ ប៉ុន្តែការផឹកស៊ីនៅបន្តដល់ម៉ោងជិត១១យប់ ក៏ស្រាប់តែមានសមត្ថកិច្ច២នាក់ចុះមកណែនាំ ហាមឃាត់មិនឲ្យបន្តការចាក់ធុងបាស ភ្លាមនោះក៏ស្រាប់តែមានជម្លោះជាមួយគ្នាទៅវិញទៅមក រហូតដល់ការប្រទាញប្រទូងគ្នា ក៏ត្រូវសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលស្ថិតក្នុងអាការៈស្រវឹងយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនភ្លាមៗ ដើម្បីធ្វើការសួរនាំបន្ថែម។

​គួរបញ្ចាក់ថា​ នៅក្នុងហេតុការណ៍ខាងលេីនេះ ភាគីខាងម្ចាស់កម្មវិធីខួបកំណើតបានចោទប្រកាន់ថាសមត្ថកិច្ចថា​ បានមកដល់ភ្លាមនិយាយកំហ៊ោកនិងប្រើអំពើហិ ង្ សា មកលើពួកគាត់និងបានបម្រុងដ ក  កាំ ភ្លើ ង គំ  រា​ មពួកគាត់ទៀតផង។

​ចំណែកឯភាគីសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នោះមានតែការប្រទា ញប្រទូ ង គ្នា គឺគ្មានដ ក  កាំភ្ លើង មកគំ រា មអីនោះទេ ពេលនោះមានសមត្ថកិច្ចដែលចុះទៅអន្តគមន៍នោះបានជ្រុះវិទ្យុទាក់ទងហើយក៏បានរើសយកមកសៀតចង្កេះវិញ ទើបខាងម្ចាស់នោះចោទថា ដ ក កាំ ភ្ លើង ។

​បច្ចុប្បន្ន​ បុរសម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន​ កំពុងឃុំខ្លួនបណ្ដោះអាសន្ន​ រង់ចាំដោះស្រាយនៅព្រឹកស្អែកបន្ត៕

ដោយ៖ ភត្រា