មហាជនជាច្រើនបានស្គាល់ហើយ ពីវត្តមានរបស់ម្ចាស់ហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះ អ្នកនាង ទ្រី ដាណា ដែលតែអ្នកនាង តែងតែបង្ហាញពីសកម្មភាពមនុស្សធម៏ ជួយដល់ជនទីទាល់ក្រ និងចាស់ជរា ។ ជាមួយនិងការជួយដល់ចាស់ជរា និងជនទីទាល់ក្រទាំងអស់នេះ បានធ្វើឲ្យមហាជន មានការត្រេកអរ និងរំភើបជាខ្លាំង។

មុនថ្ងៃសម្ពោធហាងមួយថ្ងៃ អ្នកនាង បានធ្វើការចែកអំណោយ ជូនដល់បងប្អូនជនទីទាល់ក្រ និងចាស់ជរា ដើម្បីសូមលាភ សូមជ័យ ពីបងប្អូន និងសូមឲ្យលក់ដាច់រហូតទៅ។

នៅក្នុងសកម្មភាពចែកអំណោយនេះ បងប្អូនជាច្រើន មានទឹកមុខរីករាយ ក្នុងថ្ងៃចែកអំណោយនៅក្រុមហ៊ុនរបស់អ្នកនាង ទ្រី ដាណា ។ មានបងប្អូនជាច្រើន កំពុងតែឈរចាប់ ការចែកអំណោយ និងមានអ្នកខ្លះទៀតកំពុងតែអង្គុយនៅមុខហាង យ៉ាងច្រើនកុះករ ចាំទទួលអំណោយ។

ទង្វើររបស់អ្នកនាង បានធ្វើឲ្យមហាជន មានចិត្តរំភើប និងត្រេកអរជាខ្លាំង ។ ចំពោះទឹកចិត្តដ៏ល្អរបស់អ្នកនាង ពិតជាធ្វើឲ្យបងប្អូនសប្បាយចិត្តជាខ្លាំង៕





មានវិដេអូ៖