ប្រហិតចម្រុះខូចគុណភាពចំនួន ២,៤៥០ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញ ធ្វើការដុតកម្ទេចចោល
-

ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តបាត់ដំបង បានធ្វើការដុតកម្ទេចចោលនូវប្រហិតចម្រុះខូចគុណភាពចំនួន ២,៤៥០ គីឡូក្រាម នៅទីចាក់សំរាម ក្នុងភូមិ ជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលមានការចូលរួមពីមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបាត់ដំបង។

សូមជម្រាបផងដែរថា ប្រហិតចម្រុះខូចគុណភាពទាំងនេះ ត្រូវបានមន្រ្តីជំនាញ ត្រួតពិនិត្យឃើញ និងរឹបអូសបាននៅឃុំអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF