ដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗ មិនដូចគ្នាទេ មានអ្នកខ្លះកើតមកនៅក្នុងជីវិតដល់ល្អប្រសើរ ហើយមានអ្នកខ្លះទៀត រស់នៅក្នុងស្ថានភាពក្រលំបាក ។ មានពេលខ្លះត្រូវអត់ឃ្លា ពេលខ្លះត្រូវគេងអង្គុយ ហើយពេលខ្លះក៏ដាច់បាយ ព្រោះតែភាពក្រ ធ្វើឲ្យមនុស្សជួបនូវការលំបាកជាច្រើនទៀត។

តួយ៉ាងដូចជាជីវិតរបស់លោកម្នាក់ ដែលគាត់រាល់ថ្ងៃនេះរស់នៅយ៉ាងលំបាកវេទនា នៅក្នុងខ្ទមបាក់បែក ដំបូលធ្លុះធ្លាយ ពេលខ្លះសឹងតែគ្មានប្រាក់ទិញអង្ករហូបក៏មានដែរ ។ រាល់ពេលមេឃភ្លៀងម្តង លោកយាយ ត្រូវយកកន្ទេលមកគ្របពីលើ ហើយអង្គុយចាំឲ្យមេឃរាំងវិញ ទើបអាចសម្រានបាន។

លោកយាយអុន ដែលមានអាយុ៩០ឆ្នាំហើយ តែត្រូវដាំត្រកួនខ្លួនឯងដើម្បីលក់យកកំរ៉ៃខ្លះ មកទិញអង្ករហូប ព្រោះថា ស្បៀងក៏គ្មាន ប្រាក់កាក់ក៏គ្មាន ។ លោកយាយគាត់មានទីលំនៅក្នុងខេត្តព្រៃវែង។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាអធិរាជត្រកូល លី បានបង្ហោះសារយ៉ាងកំសត់អំពីស្ថានភាពរបស់លោកយាយកំសត់យើង ដែលគាត់មើលទៅ ពិតជាមានការលំបាកខ្លាំងមែនទែនហើយ មានតែបងប្អូនទេ ដែលអាចជួយដល់លោកយាយកំសត់ឲ្យគាត់មានស្បៀងពិសារ និងមានប្រាក់កាក់ខ្លះទុកគ្រាន់ទិញម្ហូបពិសារ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់យ៉ាងកំសត់ថា លោកយាយ អុន មាន អាយុ 90ឆ្នាំ ហើយ ចាស់ជរាទីទាល់ ក្រ ពិសារ បាយ នឹង អំបិល ស្ទើរ រាល់ថ្ងៃ ។ សូមសប្បុរសជនជួយបរិច្ចាកស្បៀង តាមសទ្ធាជួយលោកយាយផង???លោកយាយ នៅ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ 0964288200/ ABA LY MONGHUO/ 001604082 /29.6.2020"។
មានវិដេអូ៖