និស្ស័យធ្វើឲ្យបងប្អូនបានស្គាល់អូន ទោះបីជាដំបូងឡើយ បងនិងអូន មិននិយាយស្តីរកគ្នាក៏ដោយ តែភាពចៃដន្យ បានធ្វើឲ្យបង និងអូន បានជួបគ្នាម្តងទៀត ដោយផ្ទះរបស់ពួកយើងជិតគ្នា ហើយបងចេះតែលួចមើលអូន ហើយអូនក៏ដូចគ្នា មិនយូរប៉ុន្មាន បងនិងអូន ក៏សាងស្នេហ៍ជាមួយគ្នា ។

រយៈពេលដែលបងនិងអូន ក្លាយជាសង្សានិងគ្នា រយៈពេល៨៨ថ្ងៃក៏ពិតមែន ដែលបងដឹងថាអូន ស្រលាញ់បងខ្លាំងយ៉ាងណា ហើយបងក៏ស្រលាញ់អូនខ្លាំងដូចគ្នា ។ ពេលវេលាកន្លងមកបងមិនដែលធ្វើឲ្យពិបាកចិត្តម្តងណាឡើយ បងជាមនុស្សម្នាក់ដែលរឹងមាំ ការពារ មើលថែ យកចិត្តទុកដាក់ចំពោះអូន គ្រប់ពេលវេលា គឺអូនមានអារម្មណ៍ថាកក់ក្តៅណាស់។

ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Dara Instyle បានបង្ហោះសារថា "ថ្ងៃដែលពួកយើងបានជួបគ្នាគឺពួកយើងមិនដែលនិយាយជាមួយគ្នាទេតែពេលផ្ទះពួកយើងនៅជិតគ្នាហើយក៏បានឃើញមុខគ្នារាល់ថ្ងៃ ហើយពួកយើងក៏បានស្គាល់គ្នា មិនយូរពួកយើងក៏ក្លាយជាសង្សាររយៈពេល88ថ្ងៃ តាំងពីថ្ងៃដែលនាងខ្ញុំស្គាល់គាត់មកខ្ញុំមានអារម្មណ៍ថាកក់ក្តៅហើយគាត់តែងតែយល់ចិត្តខ្ញុំគ្រប់ពេលចំណុចនេះធ្វើអោយខ្ញុំកាន់តែស្រលាញ់គាត់ ហើយខ្ញុំក៏និយាយថាបើស្រលាញ់ចូលសួរទៅ ខ្ញុំចូលចិត្តនិយាយឌឺគាត់ គាត់ក៏ចូលសួរមែនពេលនឹងខ្ញុំក៏អស់អីយាយ គាត់ប្រាប់ថាថ្ងៃក្រោយកុំឌឺ មិនយូប៉ុន្មានពួកយើលក៏ភ្ជាប់ពាក្យ ។ អរគុណដែលតែងតែនៅក្បែរហើយយល់ចិត្តខ្ញុំគ្រប់ពេល ។ អរគុណដែលច្បាស់លាស់ជាមួយអូន ហើយក៏អរគុណដែលផ្តល់ផ្កាស្លាដ៏មានដម្លៃសម្រប់អូននឹងធ្វើអោយគ្រួសារមានមុខមាត់ ។ជាចុងក្រោយអរគុណដល់ប៉ាម៉ាក់ទាំងសងខាង / Instyle_Photography/ Contact 010747412 /ប៊ុនឆៃសំអាងការ Pee Chai"។















ប្រភព៖Dara Instyle