ត្រៀមខ្លួននៅ ! សុខា ត្រឡប់មកវិញហើយ លើកនេះមកលុតជង្គង់សុំទោស អុឹម ជីវ៉ា ដល់ក្នុងហាង ហើយ អុឹម ជីវ៉ា ឃើញដាច់បាយ ក៏ឲ្យលុយទិញបាយចំនួន...
-

ហ្វេសប៊ុក ៖ ខ្លឹមសារទាំងស្រុងដកស្រង់ចេញពីគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានធ្វើការបង្ហោះនៅមុននេះបន្តិចដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « យប់នេះ សុខា មកលុតជង្គង់សុំទោសខ្ញុំទាំងយប់នៅហាង ប្អូនស្រីយេយេ ទាំងយប់ ដោយសានាងព្រមទទួលកំហុសគ្រប់បែបយ៉ាងទាំងអស់ ។ ព្រោះតាំងពីនាងបានសារភាពថា តាំងពីនាងជេប្រមាថមើលងាយខ្ញុំគឺសុខាគ្មានអ្នកហៅLive ទេ សូម្បីតែបាយហូបក៏គ្មានហូបផង ។ 

ពេលនេះនាងដាច់ចិត្តសុំមកជួបខ្ញុំ និងសុំលុយមួយចំនួន ដើម្បីទិញអីហូប ដោយសារនាងដាច់បាយហើយ..! បើគិតថាគាត់ខុសហើយចេះកែ ខ្ញុំលើកលែងអោយចុះ ហើយយប់នេះខ្ញុំបានអោយលុយទៅនាងចំនួន ១០មុឺនរៀលអោយនាងបានទិញអីហូប ! ។

នាងបានប្រាប់ថា សូមអោយបងប្អូនទាំងអស់ហៅនាងទៅឡាយដើម្បីអោយបានលុយទិញបាយហូបដើម្បីចិញ្ចឹមក្រពះផង ! ។ គ្រប់យ៉ាងខ្ញុំបានអភ័យអោយសុខាអស់ហើយ អំពើល្អក៏ខ្ញុំបានធ្វើហើយដែរ អ្វីសំខាន់គឺ ធ្វើជាមនុស្សពេលខុសចេះកែ ហើយត្រូវទទួលស្គាល់ការពិត ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា » ៕