ពេលចេញទៅក្រៅកុំភ្លេចអាវភ្លៀង! ចាប់ពីថ្ងៃទី០១នេះ ដល់ថ្ងៃទី០៧ ខែកក្កដា ភ្លៀងនឹងធ្លាក់ពីមធ្យមទៅខ្លាំង ពិសេសគឺនៅនៅតំបន់មាត់សមុទ្រ ត្រូវតែប្រុងប្រយ័ត្ន
-

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០ ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ខ្លាំង ជាមួយនឹងជ្រលងនៃប្រព័ន្ធ សម្ពាធទាបបង្កើនឥទ្ធិពលលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ៖

១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

- សីតុណ្ហភាពអប្បបរមាមានពី២៦-២៧អង្សាសេ

- សីតុណ្ហភាពអតិបរមាមានពី ១៩-៣១អង្សាសេ ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ខ្លាំង។

២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

- សីតុណ្ហភាពអប្បបរមាមានពី ២២-២៤អង្សាសេ

- សីតុណ្ហភាពអតិបរមាមានពី២៨-៣០អង្សាសេ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន។

៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

- សីតុណ្ហភាពអប្បបរមាមានពី២៥-២៧អង្សាសេ

- សីតុណ្ហភាពអតិបរមាមានពី ២៧-២៩អង្សាសេ ។ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសអ្នកដំណើរសមុទ្រ និងប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះរលកសមុទ្រខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕