ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព អ្នកនាង ខ្ញុង ដែលបានសាងភាពល្បីល្បាញយ៉ាងខ្លាំង ធ្វើឲ្យមហាជនបានសើចសប្បាយ ដោយសារភាពកំប្លែងរបស់អ្នកនាង ។
ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង បានធ្វើការឡាយលក់ផ្អក ទាំងកូនខ្ចី ជាហេតុធ្វើឲ្យពុកម៉ែ បងប្អូនគាត់មានការបារម្ភពីសុខភាពរបស់អ្នកនាង ជាខ្លាំង។ បើគិតមកដល់ពេលនេះ អ្នកនាងខ្ញុង សម្រាលកូនមិនទាន់បាន១០ថ្ងៃផង ស្រាប់តែឃើញឡាយលក់ផ្អក និងខោអាវ ដែលនេះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកនាងបាន។
នៅក្នុងឡាយនេះ អ្នកនាងបានប្រាប់ថា ការឡាយរបស់អ្នកនាងនេះ គឺឡាយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ព្រោះថា ជាទំលាប់របស់អ្នកនាង ធ្លាប់តែអង្គុយឡាយលក់ ដល់ពេលអត់បានឡាយលក់អញ្ចឹងទៅដូចជាមានអារម្មណ៍ថានៅមិនសុខ ទើបអ្នកនាងឆ្លៀតពេលមកឡាយលក់បន្តិចទៅ។
ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន ថា ខ្ញុងគួរតែសម្រាកទៅ ព្រោះយើងកូនខ្ចី អញ្ចឹងអាចទាស់ឬ ប៉ះពាល់ដល់សុខភាពបាន កុំអង្គុយលក់ចឹងអត់ល្អទេ៕
មានវិដេអូ៖
ប្រភព៖ Srey Knhong