តារាកំប្លែង ពែក មី និងតារាសម្តែងប្រុស លោក អ៊ុំ សុវណ្ណគីរី និងប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ប្រមូលលុយទៅជួយប្អូនស្រីម្នាក់ដែលកើតជំងឺ...
-

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថាមានអ្នកចែករំលែកជាច្រើនសន្ធឹកអំពីទុក្ខលំបាករបស់ប្អូនស្រីម្នាក់ដែលមានឈ្មោះថា សន សារ៉ាត់ ដោយសារតែប្អូនស្រីបានកើតជំងឺមហារីកខួរឆ្អឹងគ្មានលទ្ធិភាពព្យាបាល។

បន្ទាប់ពីបានឃើញដូច្នេះហើយបានធ្វើឲ្យមាហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរទៅដល់ប្អូនស្រីខ្លាំងណាស់គ្រួសារកំពុងតែខ្វះខាតខ្លាំងរកព្រឹកខ្វះល្ងាច ហើយប្អូនស្រីស្រាប់តែមកកើតជំងឺមួយនេះទៀត ពិតជាសង្វេគជាពន់ពេក។

យ៉ាងណាមិញនេះបើយោងទៅតាមលើកឡើងទាំងស្រុងរបស់តារាសម្តែងប្រុសរបស់ខ្មែរយើងម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Oum Sovankiri (លោក អ៊ុំ សុវណ្ណគីរី ) បានធ្វើការផុសឲ្យដឹងនៅលើបណ្តាញសង្គមដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ « ជួបគ្នាថ្ងៃសៅរ៌ទី៤​ ម៉ោង៤ល្ងាចតទៅ​ នៅ​AUPPរវាងក្រុម CFA vs ពាក់មី FC បើសិនជាមិនរំខានទេសូមបងប្អូនជួយចែករំលែកបន្តផង

.ក្រុមបាល់ទាត់ CFA នឹងរៀបចំការប្រកួតមិត្តភាពសប្បុរសធម៌មួយនៅសប្តាហ៍នេះ ដើម្បីជួយដល់ប្អូនស្រី សន សារ៉ាត់ ដែលកើតជំងឺមហារីកខួរឆ្អឹងគ្មានលទ្ធិភាពព្យាបាល

.សព្វថ្ងៃនេះគ្រួសារប្អូនស្រីមានជីវភាពខ្វះខាតខ្លាំង ម្តាយរបស់គាត់ប្រកបមុខរបរលក់ត្រកួន ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងស្នាក់អាស្រ័យក្រោមផ្ទះលោកតាដែរស្ថិតនៅ ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

.បងប្អូនអាចចូលរួមជួយតាមរយៈតំណាងក្រុមបាល់ទាត់ CFA តាមគណនីខាងក្រោមបានៈ ABA:Aiy Somoun 001061334 / ACLEDA ទាន់ចិត្ត  0962250588 » ៕