តារាសម្តែងនិងបង្ហាញម៉ូត ទឹម រដ្ឋា ត្រូវបានបង្ហាញកត់សំគាល់ថា ជាតារាមួយរូបពូកែក្នុងថែរាងខ្លាំងមែន ព្រោះរយៈជាយូរឆ្នាំមកហើយ ដែលកញ្ញា បានចូលប្រឡូកក្នុងវិស័យសិល្បៈ ដោយរូបរាងរបស់កញ្ញា គឺនៅតែងមិនប្រែប្រួល គឺដងខ្លួននៅតែតូចច្រលឹងដដែល។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ តារាស្រី ទឹម រដ្ឋា បានបង្ហាញសម្រស់យ៉ាងស្រស់ស្អាត ក្នុងឈុត "កេងកងកម្ពុជា" ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងមែនទែន ព្រោះមើលទៅទាំងរូបសម្រស់ និងឈុតសំលៀកបំពាក់ដែលកញ្ញាបានស្លៀកមួយឈុតនេះពិតជាប្លែក និងស្រស់ស្អាតខ្លាំងណាស់។

នៅក្នុងរូបភាពប៉ុន្មានសន្លឹករបស់កញ្ញានៅពេលនេះ ពិតជាមិនសរសើរមិនបាន ទាំងរូបសម្រស់ កាយវិការទន់ភ្លន់ រំលេងក្បូរក្បាច់រចនា សម័យលាយបុរាណ មានពណ៍ចម្រុះ យ៉ាងស្រស់ស្អាត បង្ហាញភាពលេចធ្លោឈរនៅក្បែរប្រាសាទបុរាណខ្មែរ មើលទៅកាន់តែសមសួន ឥតទាស់តែម្តង។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសរសើរពីរូបសម្រស់ និងឈុតសំលៀកបំពាក់មួយឈុតនេះ ថាពិតជាស្រស់ស្អាត និងចម្រុះពណ៍ប្លែកភ្នែកខ្លាំងណាស់៕


ប្រភព៖ Tim Rotha Official