សូមចូលរួមរំលែកទុក្ខ ! អេននី ហ្សាម កំពុងជួបទុក្ខជាទម្ងន់បន្ទាប់ពីលោកយាយរបស់នាងបានទទួលមរណភាពនៅមុននេះបន្តិច
ភ្នំពេញ ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មថោន អេននី ហ្សាម កំពុងតែជួបទុក្ខយ៉ាងទម្ងន់ដោយសារតែលោកយាយជាទីស្រលាញ់របស់តារាស្រីរូបនេះបានទទួលមរណភាពនៅមុននេះបន្តិច ។

ទន្ទឹមនិងនេះដែរ នៅមុននេះបន្តិច អេននី ហ្សាម បានធ្វើការបង្ហោះរូបភាពកាន់ទុក្ខនៅលើគណនីហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីបានឃើញដូច្នេះហើយបានធ្វើឲ្យអ្នកគាំទ្ររបស់នាងជាច្រើនបានចូលរួមរំលែកទុក្ខនិងសម្តែងអារម្មណ៍សោកស្តាយខ្លាំងបំផុតចំពោះការទទួលមរណភាពលោកយាយរបស់ អេននី ហ្សាម ស្របពេលនោះដែរបានអ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តទៅដល់ អេននី ហ្សាម ឲ្យរឹងមាំឡើង កើតចាស់ឈឺស្លាប់វាជារឿងធម្មតាទៅហើយសម្រាប់មនុស្សម្នាក់ៗ។

គូសបញ្ចាក់ផងដែរថានៅកាលពីពេលថ្មីៗនេះឃើញថាមិនមែនតែ អេននី ហ្សាម ទេដែលបានបាត់បង់សមាជិកគ្រួសារ បើក្រលេកទៅមើលសិល្បះជាច្រើននាក់ទៀតក៏មានការបែកបាក់អញ្ចឹងដែរ ដូចជា អ្នកនាង ខាត់ សុឃីម ជាដើម ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។