ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីយប់មិញនេះឃើញថាគណនីហ្វេសប៊ុកលោក អុឹម ជីវ៉ា បានធ្វើការបង្ហោះសាររៀបរាប់ពីសុខាយ៉ាងដូច្នេះថា ៖ « យប់នេះ សុខា មកលុតជង្គង់សុំទោសខ្ញុំទាំងយប់នៅហាង ប្អូនស្រីយេយេ ទាំងយប់ .! ដោយសានាងព្រមទទួលកំហុសគ្រប់បែបយ៉ាងទាំងអស់ ! ។ ព្រោះតាំងពីនាងបានសារភាពថា តាំងពីនាងជេប្រមាថមើលងាយខ្ញុំគឺសុខាគ្មានអ្នកហៅLive ទេ សូម្បីតែបាយហូបក៏គ្មានហូបផង ! ។ ពេលនេះនាងដាច់ចិត្តសុំមកជួបខ្ញុំ និងសុំលុយមួយចំនួន ដើម្បីទិញអីហូប ដោយសារនាងដាច់បាយហើយ..! បើគិតថាគាត់ខុសហើយចេះកែ ខ្ញុំលើកលែងអោយចុះ ហើយយប់នេះខ្ញុំបានអោយលុយទៅនាងចំនួន ១០មុឺនរៀលអោយនាងបានទិញអីហូប ! ។
នាងបានប្រាប់ថា សូមអោយបងប្អូនទាំងអស់ហៅនាងទៅឡាយដើម្បីអោយបានលុយទិញបាយហូបដើម្បីចិញ្ចឹមក្រពះផង ! ។ គ្រប់យ៉ាងខ្ញុំបានអភ័យអោយសុខាអស់ហើយ អំពើល្អក៏ខ្ញុំបានធ្វើហើយដែរ អ្វីសំខាន់គឺ ធ្វើជាមនុស្សពេលខុសចេះកែ ហើយត្រូវទទួលស្គាល់ការពិត ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា » ។
យ៉ាងណាមិញបន្ទាប់ពីបានឃើញលោក អុឹម ជីវ៉ា បង្ហោះបែបនេះនៅកាលពីយប់មិញរួចស្រាប់តែអ្នកនាង កាកា ដែលគ្រប់គ្នាស្គាល់គាត់ថាជាតារាហ្វេសប៊ុកនោះ បានបង្ហោះសារនិយាយទៅកាន់លោក អុឹម ជីវ៉ា យ៉ាងដូច្នេះថា ៖ « អុឹម ជីវ៉ា បងខ្ញុំសុំបងបានទេ? ឈប់ផុសរឿងគាត់ទៀតទៅ បើបងធ្វើអំពើល្អបងធ្វើទៅ ប៉ុន្តែសុំកុំផុសរឿងគាត់ទៀត ឃើញតែគេជេរគ្មានប្រយោជន៍អីទេ អំពើល្អរបស់បងធ្វើក្នុងចិត្តទៅ បើចង់ជួយគាត់គួរយកគាត់ទៅព្យាបាល ព្រោះឥឡូវគាត់មិនមានសមត្ថភាពក្នុងការខិតខំឬការយល់ដឹង ក្នុងប្រភេទការងារដែលយើងធ្វើទេ រូបភាពសំពះនេះលើសហើយដែលបងហ៊ានយកមកផុស រឿងនេះគួរតែបញ្ចប់ ខ្ញុំមិនចង់ចាប់ផ្ដើមខ្វះការគោរពទេ ខ្ញុំនិយាយអស់ត្រង់ប៉ុណ្ណឹងហើយ សង្ឃឹមថាបងនឹងយល់! » ៕