ប្រិយមិត្តជាច្រើនច្បាស់ជាបានជ្រាបរួចមកហើយថា នៅកាលពីម្សិលមិញនេះមាននារីម្នាក់បានទទួលមរណភាពទាំងវ័យក្មេង ដោយមានអាយុត្រឹមតែ២១ឆ្នាំប៉ុណ្ណោះ ដោយសារតែជំងឺប្រចាំកាយ ចំពោះការទទួលមរណភាពរបស់នារីម្នាក់នេះបានធ្វើឲ្យក្រុមគ្រួសារនិងសាច់ញ្ញាតិកំពុងមានទុក្ខជាទម្ងន់ ។

ក្នុងនោះដែរក្រោយពេលនារីម្នាក់នេះបានទទួលមរណភាពរួច មានបុរសម្នាក់ដែលមានឈ្មោះថា ពៀច រិទ្ធី ដែលត្រូវបានគេស្គាល់ថាជាសង្សារនិងគ្នានោះ បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួល និងអាលោះអាល័យនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « រយៈពេល ៤ឆ្នាំហើយ ដែលយើងស្រលាញ់គ្នា ហើយអូនសន្យាជាមួយបងថា មិនទៅណាចោលបងទេ ហេតុអ្វីក៏អូនភ្លេចពាក្យសន្យាឆាប់ក្រោកវិញមក មកបន្ដសន្យាអូនភ្លាម» ។

សូមបញ្ជាក់ផងដែរថាបន្ទាប់ពីមានមហាជនជាច្រើនបានសួរថាតើនារីខាងលើនេះ ទទួលមរណភាពដោយសារអ្វី ភ្លាមនោះលោកតារបស់ ស ព ខាងលើនេះដែលមានគណនីហ្វេសប៊ុកឈ្មោះថា Sok Cheng បានធ្វើការបញ្ជាក់ឲ្យដឹងច្បាស់ៗពីមូលហេតុដែលបណ្តាលឲ្យចៅស្រីរបស់គាត់ទទួលមរណភាពទាំងវ័យក្មេងបែបនេះគឺដោយសារតែនាងកើត « ជំងឺ ទឹកនោមប្រៃ ខ្សោយបេះដូងកម្រិតទាបបំផុត ទឹកក្នុងសួត និងជំងឺឱកាសនិយមជាច្រើនទៀត»៕





