សុខ ពិសី ដោយក្តីអាណិត ស្រលាញ់សត្វពេក គ្រាន់ឃើញគេបង្ហោះថា សត្វឆ្កែមួយក្បាល អត់ចំណីស៊ី ខំទិញបាយនិងទឹកឲ្យផ្ទាល់ដៃ ពេលទៅដល់ស្រាប់តែ...
-

តារាចម្រៀងស្រី ប្រចាំផលិតកម្មសាន់ ដេ និងជាតារាស្រីម្នាក់ ដែលស្រស់ស្អាត អាចទាញចិត្តបុរសនិងមិត្តនារី ឲ្យលង់ស្រលាញ់នោះ តាមរយៈបទចម្រៀងជាច្រើននាពេលកន្លងមកដែល កញ្ញាបានច្រៀងជូនបងប្អូនស្តាប់កម្សាន្ត។

តារាស្រីស្រស់ស្អាតរូបនេះ បានធ្វើការបង្ហោះសារ អមជាមួយនិងរូបភាពប៉ុន្មានសន្លឹក ក្រោយពីបានឃើញសត្វឆ្កែមួយក្បាល កំពុងតែដេក ដោយសារ ការអត់អាហារ ។ រូបភាពដែលកញ្ញាបានឃើញ នោះ គឺសត្វឆ្កែមួយក្បាលនោះ កំពុងដេកនៅក្នុងវត្ត រូបរាងស្គមស្គាំង ធ្វើឲ្យកញ្ញា ពិតជាអាណិតជាខ្លាំង ។

ដោយសារតែភាពអាណិតដល់សត្វឆ្កែមួយក្បាលនេះ ពិសី សុខចិត្តទិញចំណី និងជិះរថយន្តទៅមើលសត្វឆ្កែនោះ ដោយផ្ទាល់ តែអ្វីដែលមិននឹកស្មានដល់នោះ គឺអ្នកនាងបានបង្ហោះសារថា "ឃើញគេបង្ហោះថាអត់ចំណី ខំទិញបាយនិងទឹកទៅ ពេលទៅដល់អត់ឃើញ"។