ពៅ បញ្ញាពេជ្រ ថា គ្រប់យ៉ាងមិនទៀងទេ ដូចខ្ញុំពីមុន ដើរទៅណាក៏បាន ធ្វើអ្វីៗដោយខ្លួនឯង តែឥឡូវអង្គុយលើរទេះ ត្រូវប្រឹងរស់តាមកម្មខ្លួនឯងដោយគ្មានការតវ៉ាបាន
-

បងប្អូនប្រាកដជានៅចាំ អតីតតារាចម្រៀងស្រី ដ៏ល្បីឈ្មោះ ពៅ បញ្ញាពេជ្រ ដែលជាតារាចម្រៀងមួយរូប អាចច្រើនបានទាំងបុរាណ និងសម័យ ហើយមានទាំងចំណេះដឹង ។ គ្រប់បទចម្រៀងរបស់ បញ្ញាពេជ្រ សុទ្ធតែពិរោះរណ្តំ ប្រកបដោយភាពទន់ភ្លន់ នៅក្នុងបទចម្រៀង ធ្វើឲ្យអ្នកស្តាប់ ស្តាប់ហើយមិនចេះជិនណាយអារម្មណ៍។

សព្វថ្ងៃនេះ ពៅ បញ្ញាពេជ្រ ក្រៅពីបានប្រកបមុខរបរជាអ្នកលក់អនឡាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ ពុកម៉ែ បងប្អូន បានធ្វើការកុម្ម៉ងទិញ ឥវ៉ាន់របស់កញ្ញា ដែលធ្វើឲ្យជីវិតកញ្ញា មានភាពល្អប្រសើរឡើង។

ជាក់ស្តែងអតីតតារាចម្រៀងរូបនេះ បានបង្ហោះសារថា "ពេលដែលខ្ញុំមិនសប្បាយចិត្ត ខ្ញុំតែងតែអង្គុយសំលឹងមើលមេឃ ព្រោះធ្វើអោយខ្ញុំនឹកឃើញគ្រប់រឿងរ៉ាវ កើតមកជាមនុស្ស មានគ្រប់រសជាតិ មនុស្សមានគ្រប់យ៉ាង ខ្លះចេស ខ្លះចោះ ប៉ុន្តែ យើងចាំបាច់ស្អប់គ្នាធ្វើអី ឈ្លោះគ្នាធ្វើអី មុននឹងក្រោយ មនុស្សដែលយើង ស្អប់គុំគួន ក៏គង់តែស្លា​ ប់ ឯ មនុស្សយើងស្រលាញ់ក៏គង់តែស្លា ប់ រូបរាងកាយដែលធ្លាប់តែស្អាត ទោះសម័យជឿនលឿនយ៉ាងណា ខំកែច្នៃដុះខាត់ក៏នៅតែប្រែប្រួល ចាស់ ស្លា ប់ គ្រប់យ៉ាងមិនទៀងទេ ខ្ញុំជាឧទាហរណ៏ស្រាប់ ពីមុនដើរទៅណាក៏បាន ធ្វើអ្វីៗដោយខ្លួនឯង ឥឡូវអង្គុយលើរទេះត្រូវប្រឹងរស់តាមកម្មខ្លួនឯងដោយគ្មានការតវ៉ាបាន ចង់ប្រាប់បងប្អូនថាការស្លា ប់គឺទៀងទាត់ ដូច្នេះត្រូវចេះរក្សាមនុស្សជុំវិញខ្លួនដោយរស់នៅសុខដុមរម្យនា មានសុភមង្គល កុំលោភលន់យកទៅណាមិនបានផង បានល្មមតែរស់ ពេលឈឺមានលុយទៅពេទ្យគឺok ហើយ គ្មាននរណារស់នៅរហូតបានទេគឺគង់បែកនៅថ្ងៃណាដែលត្រូវមកដល់ .ថ្ងៃនេះវេនគេ ស្អែកវេនយើង។

02 . កក្កដា 2020 អង្គុយៗចេះតែនឹកឃើញចឹងក៏សរសេរ ព្រោះចង់អោយមនុស្សក្នុងលោកល្អអោយបានច្រើនទោះបីដឹងថាមិនអាចក៏ដោយ ខ្ញុំសរសេរមិនទាន់អស់ទេទុកអោយបងប្អូនស្វែងយល់ដោយខ្លួនឯងបន្ថែម ពៅ បញ្ញាពេជ្រ"។

ប្រភព៖ ពៅ បញ្ញាពេជ្រ