មហាជនពិតជាអារម្មណ៍ក្តុកក្តួល និងអាណិតខ្លោចចិត្ត ពេលដែលបានទទួលដំណឹង ថា តារាកំប្លែង Mr Queen បានទទួលមរណ ភាពនោះ ព្រោះថាគាត់ជាមនុស្សម្នាក់ដែលបានផ្តល់សំណើច ដល់មហាជន គ្រប់កម្មវិធី និងគ្រប់ទីកន្លែង នាពេលកន្លងមក។ អ្វីដែលកាន់តែធ្វើឲ្យមហាជន កាត់តែអាណិតទ្វេរដងនោះ គឺនៅក្នុងពិធីបុណ្យស ពរបស់លោក គ្មានសាច់ញាតិឯណាមកនោះទេ គឺមានតែម្តាយរបស់លោកតែប៉ុណ្ណោះ។

ស្ថិតនៅក្នុងស្ថានភាពក្រលំបាក គ្មានថវិការ ធ្វើបុណ្យស ពត្រឹមត្រូវ លោក អ៉ឹម ជីវ៉ា ក៏បានធ្វើការបង្ហោះសារ ក៏ដូចជាប្រាប់ដំណឹង អំពីស្ថានភាពនៃពិធីបុណ្យស ពទាំងមូល ដែលមើលទៅពិតជាអាណោចខ្លាំងណាស់នៅពេលនេះ។ ដោយក្តីអាណិតអាសូរ ដល់ក្រុមគ្រួសារនៃស ព ឯកឧត្តម ចាន់ កិត្តិខុម និង លោកជំទាវ ប៉ុណ្ណា ដារី ព្រមទាំងក្រុមគ្រួសារ បានជួយដល់ពិធីបុណ្យស ពចំនួន៥០០ដុល្លារ ផងដែរ។

លោក អុឹម ជីវ៉ា បានបង្ហោះសារឲ្យដឹងថា "សូមថ្លែងអំណរអរគុណដល់ ឯកឧត្តម ចាន់ កិត្តិខុម និង លោកជំទាវប៉ុណ្ណា ដារី ព្រមទាំងក្រុមគ្រួសារ ដែលបានចូលបុណ្យសពតារាសម្តែង លោកមីស្ទើឃ្វីន នូវថវិកាចំនួន 500$
ដោយឧបត្ថម្ភ
_ ក្តាម្ ឈូ ស 300$
_ ថ្លៃបូជា 100$ និង
_ ចូលបុណ្យ 100$
អាណិតគាត់ណាស់ ពេលទទួលមរណៈភាពគឺមានតែពីនាកើម្តាយកូន គាត់មានជីវភាពក្រីកករខ្វះខាត គ្មានថវិការធ្វើបុណ្យ ហើយតារាសម្តែងភេទទី៣ លោក វឌ្ឍនាហៅមីស្ទើឃ្វីន បានទទួលមរណ ភាពដោយសាជំងឺ មហា រី ក កូនកណ្តុរ !"
ដោយក្តីគោរពៈ អុឹម ជីវ៉ា








