អូនហាស មិចយើងត្រូវបែកគ្នាលឿនយ៉ាងនេះ ថ្ងៃនេះជាថ្ងៃដែលយើងលាគ្នារហូតហើយ អូនលាបងលែងត្រឡប់ហើយ
-

មនុស្សម្នាក់ៗមិនអាចដឹងមុនបានទេថា ខ្លួននិងត្រូវចាកចេញនៅពេល វេលាណា ហើយត្រូវ ដោយសារអ្វីនោះ ។ ការកើតចាស់ ឈឺស្លា ប់គឺជាច្បាប់ធម្មជាតិ ដែលមនុស្សយើងមិនអាចគេចផុត មិនថាអ្នកមាន ឬ អ្នកក្រ ក៏នៅតែជៀសមិនផុតដូចគ្នា។

យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sitha Hey បានបង្ហោះសារទាំងទុក្ខក្រៀមក្រំ លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ការបាត់បង់ប្អូនស្រីជាទីស្រលាញ់ទៅ ដោយគ្មានថ្ងៃអាចវិលវិញបាន ជារៀងរហូត។

ទុក្ខក្រៀមក្រំមួយនេះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "អូនហាស មិចយើងត្រូវបែកគ្នាលឿនយ៉ាងនេះ??? បងនឹងចងចាំនៅស្នាមញញឹមអូនជារៀងរហូតណាប្អូនស្រីបង។

ថ្ងៃនេះជាថ្ងៃដែលយើងលាគ្នារហូតហើយអូនលាបងលែងត្រឡប់ហើយ សូមឲ្យអូនទៅឲ្យបានសេចក្ដីសុខជាតិក្រោយសូមឲ្យអូនមានអាយុវែងកុំឲ្យអភ័ព្វដូចជាតិនេះទៀតណាប្អូនស្រីសម្លាញ់របស់បង៚02072020"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនគាត់ចង់ដឹង ថាប្អូនស្រីគាត់មានកើតអ្វី ហេតុអ្វីបានជាស្លា ប់ទាំងវ័យក្មេងបែបនេះ ភ្លាមនោះ ម្ចាស់គណនីហ្វេសប៊ុកគាត់បានប្រាប់ថា គាត់មានឈា ម ក ក ក្នុងខួរក្បាល៕

ប្រភព៖ Sitha Hey