កាន់តែកំសត់ ! ក្រោយពីបានស្តាប់ ម្តាយលោក វឌ្ឍនា ហៅ មីស្ទើឃ្វីន យំរៀបរាប់ពីកូនប្រុសទាំង អារម្មណ៍ក្តុកក្តួលថា រយៈបពេល៣ឆ្នាំហើយអូន...(មានវិដេអូ)
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីព្រឹក ថ្ងៃទី ០៣ ខែកក្កដា ម្សិលមិញនេះតារាសម្តែងភេទទី៣ លោក វឌ្ឍនា ហៅ មីស្ទើឃ្វីន បានទទួលមរណភាពដោយសារតែជំងឺហារី​កកូនកណ្តុរ និងជំ​ងឺសួត របេង ។

ទន្ទឹមនិងនេះដែរបើយោងទៅតាមការបង្ហោះទាំងស្រុងរបស់លោក អុឹម ជីវ៉ា បានធ្វើការផុសឲ្យដឹងថា ៖ អាណិតណាស់ តារាសម្តែងភេទទី៣ លោក វឌ្ឍនា ហៅ មីស្ទើឃ្វីន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ ដោយសង្ឃឹមតិចបំផុត។ នៅរំលងអាធ្រាតថ្ងៃទី១ ឈាងចូលថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០នេះ អាការជំងឺធ្វើទុក្ខខ្លាំង ហើយត្រូវបញ្ចូនទៅសង្រ្គោះបន្ទាន់នៅបន្ទប់ ICU ម្តាយគាត់បានខលទាំងយប់ ដោយសម្លេងស្រែកយំថា កូនរបស់គាត់ខ្លាំងមែនទែនហើយ ជួយគាត់ផង គាត់គ្មានទីពឹងទេ ឥឡូវនេះអស់លុយហើយ គាត់មិនដឹងពឹងអ្នកណាទេ គាត់ក្រណាស់ ជួយគាត់ផង ។

អ្វីដែលកាន់តែធ្វើឲ្យមហាជនខ្លោចចិត្តនោះគឺម្តាយរបស់លោក វឌ្ឍនា ហៅ មីស្ទើឃ្វីន បានយំរៀបរាប់ទាំងទឹកភ្នែកថា ៖ ខ្ញុំខ្វះថវិកា ដោយសារព្យាបាលកូនអស់លទ្ធភាព, រយៈពេល៣ឆ្នាំហើយអូន ព្យាបាលរហូត ពីមុនតិចតួច រហូតដល់ឥឡូវ មហារីក ដែលពេទ្យមិនអាចមើលបាន ដល់ដំណាក់កាលចុងក្រោយ, គាត់ជាមនុស្សចេះគិតម្តាយ តាំងពីតូចមិនដែលឲ្យខ្ញុំពិបាកទេ ខ្ញុំអត់អី មានអី កូនខ្ញុំចេះដោះស្រាយ, តាំងកូនខ្ញុំធ្លាក់ខ្លួនឈឺមក ខ្ញុំក៏កាន់តែដាប ខ្វះមុខ ខ្វះក្រោយ គ្មានអ្នកណាជួយខ្ញុំទេ អត់កូនទៅ ខ្ញុំគ្មានសង្ឃឹមអ្នកណា ក្រៅពីកូន តាំងពីឈឺរយៈពេល៣ឆ្នាំនេះ កូនខ្ញុំក៏ដាបខ្លាំង...។