ជាមួយដែលកូនៗត្រូវធ្វើនិងបំពេញនូវតួនាទី ត្រូវមើលថែ លោកមានគុណ ឲ្យរស់នៅប្រើបានយ៉ាងល្អ ទោះបីជាស្ថិតនៅក្នុងស្ថានការបែបណា ឬ រស់នៅក្នុងជីវិតលំបាកយ៉ាងណា ព្រោះលោកបានបង្កើតយើងមក មើលថែយើងតាំងពីតូចបាតជើងក្រហម និងចិញ្ចឹមបីបាច់ យើងតាំងទាំងដែលយើងមិនទាន់ដឹងក្តីមក រហូតមានប្រពន្ធមានកូន ។

តួយ៉ាងដូចជាលោកករុណា ពេជ្រ ដែលបានមើលថែលោកមានគុណ មិនត្រឹមតែការមើលថែនោះទេ គឺលោកបានខំប្រឹងទាំងកំលាំង កាយនិងចិត្ត មើលថែលោកមានគុណ តាំងពីលោកមានគុណបានធ្លាក់ខ្លួនឈឺ ។ កូនប្រុសដែលប្រកបទៅដោយភាពកត្តញ្ញូ បែបនេះ ពិតជាធ្វើមហាជន មានស្ងប់ស្ងែងខ្លាំងណាស់។

លោកករុណា ពេជ្រ បានសរសេររៀបរាប់ថា "បេីប៉ាខ្ញុំមានកំលាំង ហេីយបន្តនៅមានជីវិតក្បែរខ្ញុំ បាន 5 ឆ្នាំទៀត ក៏ខ្ញុំមិនរាថយឡេីយ... កូនតែមួយម្នាក់នេះ គ្មានពាក្យស្តាយក្រោយឡេីយសំរាប់ខ្ញុំជាកូន....
ហេីយខ្ញុំនៅតែគិតថា ខ្ញុំគ្មានអ្វីអស្ចារ្យជាងបងប្អូននោះទេ ក្នុងនាមជាកូន គ្មានអ្នកណាបោះបង់អ្នកមានគុណបានឡេីយ ដរាបណាគាត់នៅតែដង្ហេីម ហេីយកូនៗ នៅតែមានលទ្ធភាព...
អរគុណបងៗ សារពត៌មាន ទាំងអស់ដែលតែងតែផ្តោតចំណាប់អារម្មណ៏មកលេីក្រុមគ្រួសារខ្ញុំ ទោះបីខ្ញុំមិនសូវមានឱកាសប្រឡូកក្នុងវិសយ័សិល្បះក៏ដោយ..."។















