កាលពីថ្ងៃម្សិលមិញនេះ លោក ឧកញ៉ា ឌួង ឆាយ បានធ្វើការប្រកាស និងឡាយជាសាធារណៈ លើបណ្តាញសង្គមរបស់លោក អំពីការបញ្ចប់មុខជំនួញ Sound Club របស់លោក ប្រាប់ទៅកាន់មហាជន និងបានបញ្ជក់អំពីមូលហេតុដែលឈានដល់ការសម្រេចចិត្តបិទ Sound Club របស់លោកផងដែរ។

លោកឧកញ៉ា ឌួង ឆាយ បានបន្តទៀតថា "អាជីពបើកក្លឹបកម្សាន្តរបស់ខ្ញុំនឹងបញ្ចប់ ជារៀងរហូត ហើយក៏ប្រកាសជាសាធារណៈផងដែរ ។ ជាមួយគ្នានោះមានលោកបញ្ជាក់យ៉ាងច្បាស់ ពីមូលហេតុនៃការបិទ Sound Club ទី១ គឺមកពីបញ្ហា ជំងឺកូវីដ១៩ និងរឿងទី២នោះ គឺម្ចាស់ដីមិនព្រមចូលរួមសហការក្នុងការបញ្ចុះតម្លៃជាដេីមនោះ"។

លោកក៏បានបង្ហាញអារម្មណ៍សោកស្តាយ ជាខ្លាំងចំពោះការប្រកាសបិទ Sound Club នេះផងដែរ ព្រោះបុគ្គលិករបស់លោកជាច្រើននាក់ ត្រូវបាត់បង់ការងារធ្វើ ក៏ដូចជាការបាត់បង់ប្រាក់ចំណូលរបស់បុគ្គលិកផងដែរ។ លោកបានបន្ថែមទៀតថា " Sound Club គឺមិនមែនជាចំណូលដល់ធំសម្រាប់ខ្ញុំ ហេីយក៏មិនមែនជាចំណេះជំនាញរបស់ខ្ញុំ ហេីយឪពុកម្ដាយខ្ញុំក៏មិនដែលមានការគាំទ្រនោះដែរ"។





សូមទស្សនាវីដេអូទាំងអស់គ្នា៖