ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៦ ខែកក្កដា នេះ មន្ត្រីជំនាញសុរិយោដីរួមទាំងចៅសង្កាត់គោងឃ្លាង បានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងដោយបាញ់ GPS នៅចំណុចដែលមានបញ្ហាត្រង់ព្រំប្រទល់ដី សំណង់ផ្ទះរបស់លោក ព្រាប សុវត្ថិ ហើយបានរកឃើញថា កំពូលតារាចម្រៀងប្រចាំប្រទេសរូបនេះ ពិតជាបានសាងសង់ផ្ទះបំពានលើចិញ្ចើមផ្លូវ ប្រាកដមែន ។
.jpg?1594028176)
ដូច្នេះហើយយើងឃើញថាការលើកឡើងរបស់ប្រជាពលរដ្ឋកន្លងមកពីបញ្ហាការសាងសង់បំពានលើចិញ្ចើមផ្លូវធ្វើឲ្យផ្លូវរួមតូចរបស់តារាចម្រៀងល្បី លោក ព្រាបសុវត្ថិ គឺជាការពិតមែនមិនមែនដូចដែលលោកព្រាបសុវត្ថិលើកឡើងថាប្រជាពលរដ្ឋមូលដ្ថានបង្កាច់ធ្វើឲ្យអាប់អោនកិត្តិយសរបស់លោកនោះទេ។
.jpg?1594028185)
គួររំលឹកផងដែរថាទីលំនៅរបស់តារាចម្រៀង លោកព្រាបសុវត្ថិដែលមានទីតាំងស្ថិតនៅ ភូមិច្រេស សង្កាត់គោងឃ្លាង ខណ្ឌសែនសុខ បានសាងសង់បំពានលើចិញ្ចើមផ្លូវ ធ្វេីអោយផ្លូវរួមតូច ហើយរោងអារឈើ បិទផ្លូវ នៅខាងក្រោយផ្ទះរបស់លោក ធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទីតាំងនោះជាច្រើនគ្រួសារ។
.jpg?1594028190)
មហាជនចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីមានព័ត៌មានថា កំពូលតារាចម្រៀងប្រុសប្រចាំប្រទេសកម្ពុជា ដែលកន្លងមកមិនធ្លាប់មានរឿងអាស្រូវទាល់តែសោះ ត្រូវបានប្រជាពលរដ្ឋរហូតដល់ទៅ ៧០គ្រួសារ មកតវ៉ានៅមុខផ្ទះលោក ដោយអះអាងថា លោកបានបំពានផ្លូវសាធារណៈ និងធ្វើឲ្យរំខានអ្នកជិតខាង។
.jpg?1594028194)
គួរជម្រាបថា បើតាមការតវ៉ានោះ អ្នកជិតខាងលោក ព្រាប សុវត្ថិ បានស្នើសុំអាជ្ញាធរមូលដ្ឋានជួយដោះស្រាយជាមួយលោក ព្រាប សុវត្ថិ មាន៤ចំណុច គឺឈប់ឲ្យលោក ព្រាប សុវត្ថិ ធ្វើរបងបំ ពានលើផ្លូវសាធារណៈ, ឈប់ធ្វើរោងឈើបិទផ្លូវ, ឈប់ចតរថយន្តបិទផ្លូវ គ្មានសណ្ដាប់ធ្នាប់ និងឈប់រោទ៍សំឡេងរថយន្តលាន់ខ្លាំង ដេកពួនមិនបាន។ ប៉ុន្តែរាល់បញ្ហាទាំងអស់នោះ ត្រូវបានសម្របសម្រួលដោះស្រាយគ្នា បញ្ចប់រួចរាល់ហើយ ដោយលោកយល់ព្រមអនុវត្តន៍ ៣ចំណុច ដើម្បីបញ្ចប់បញ្ហាទាំងអស់នេះ ជាមួយបងប្អូនប្រជាពលរដ្ឋ៕
.jpeg?1594028201)
.jpg?1594028201)
.jpg?1594028201)