ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះប្រតិកម្មយ៉ាងខ្លាំងសម្បារទៅលើអ្នកផលិត MV ចម្រៀងមួយបទ ដែលបានដៀលអ្នកខេត្តព្រវែងកប់ៗមាត់។

ការផ្ទុះប្រិតកម្មនេះ ធ្វើឡើង បន្ទាប់ពីម្ចាស់ផលិតបានចេញបទចម្រៀង ដោយមានការសម្តែងនិយាយហួសហេតុ នៅក្នុងបទចម្រៀងមួយបទក្រោមចំណងជើងថា "អ្នកព្រៃវែងអាក្រក់ត្រង់ណា" របស់ផលិតកម្ម Morodok Media មរតក មេឌៀ ដែលគ្រប់គ្រងការផលិតដោយលោក ឈួន សុខលីម និងច្រៀងដោយលោក សយ រតនា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ បានបង្ហោះសារបន្ទាប់ពីបានទស្សនាវិដេអូរួច នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ « អ្នកព្រៃវែង និពន្ធបទចម្រៀង ប៉ះពាល់អារម្មណ៍ អ្នកព្រៃវែង ហើយអ្នកព្រៃវែងក៏ផ្ទុះកំហឹង អញ្ចឹង គឺអ្នកព្រៃវែងខឹងអ្នកព្រៃវែង សូមពិចារណាចុះ។ ខ្ញុំមិនកាន់ជើងខាងណាទេ ប៉ុន្តែសូមកុំដុតគ្នាឯង តទៅទៀតអី ព្រោះកើតមកឬសគល់តែមួយទេ ដោយក្តីគោរពពីខ្ញុំ ពេជ្រ ស្រស់ 06/7/2020 » ៕


