ស្លុតចិត្ត! មិននឹកស្មានថា ភរិយា លោក សុវណ្ណ រិទ្ធី មានជំងឺប្រចាំកាយត្រូវលេបថ្ នាំដល់ថ្ងៃស្ លាប់ ទោះបីជា វៈ កាត់ហើយក៍ដោយ រាល់ពេលពិបាកចិត្តម្តងៗ អ្នកនាងចង់តែ...
ស៊ីហៀង
-

មហាជនជាច្រើនប្រាកដជាចាំមិនភ្លេចពីវត្តមាន លោក សុវណ្ណ រិទ្ធី ដែលលោកតែងតែបង្ហាញពីសកម្មភាពជួយដល់ការងារសង្គម និងជួយដល់ជនទីទាល់ក្រ នានា ដោយរូបលោកបាននាំយកអំណោយរបស់សប្បុរសជន ទៅជួយដល់ពួកគាត់ ។ ដោយឡែកបើយើងងាកមកមើលពីជីវិតនៅក្នុងគ្រួសាររបស់លោកវិញ ពិតជាកំសត់ណាស់ ប្រពន្ធរបស់លោកមានជំងឺប្រចាំកាយ ហើយកូនក៏នៅតូចៗទៀត។

នៅថ្ងៃនេះភរិយារបស់លោក សុវណ្ណ រិទ្ធី បានបង្ហោះសារ​ នៅលើបណ្តាញសង្គមរបស់ខ្លួនថា "រាល់ថ្ងៃនេះខ្ញុំមានជំងឺប្រចាំកាយត្រូវលេបថ្ នាំដល់ថ្ងៃស្ លាប់ ទោះបីជា វៈ កាត់ហើយក៍ដោយ និងរឿងជាច្រើនដែលបានកើតឡើងមកលើខ្ញុំ ពេលខ្លះខ្ញុំចង់គិ ត ខ្លី មួយសារៗ តែនៅពេលដែលខ្ញុំក្រលេកមើលមុខកូនស្រីទាំងអស់ គឺខ្ញុំតែងតែយំហើយប្រាប់ខ្លួនឯងថាមិនត្រូវធ្វើបែបនេះឡើយបើខ្ញុំស្ លា ប់តើអ្នកណាមកមើលថែរក្សាកូនខ្ញុំ ជាពិសេសគឺម៉ាក់ប៉ាបងប្អូនដែលស្រលាញ់ខ្ញុំ ស្រលាញ់ដោយបេះដូងនិងចិត្តគ្មានកាសម្ដែង ទោះបីជាកូនពិបាកប៉ុន្នា រងទុកខ្លាំងកំរិតណា អាក្រក់បែបណាក៍គាត់មិនដែលបោះបង់ខ្ញុំ នេះហើយជាហេតុផលដែលធ្វើអោយខ្ញុំលែងចង់គិតខ្លីទោះបីជាវេទនាបុិនណាក៍ ខ្ញុំ តស៊ូ រឹងមាំ មិនចុះចាញ់ ដើម្បីមនុស្សជាទីស្រលាញ់ទាំងអស់គ្នា ។ អរគុណម៉ាក់និងប៉ាបងប្អូនដែលតែងតែយកចិត្តទុកដាក់មើលថែខ្ញុំរហូតមក(រូបភាព៥ឆ្នាំមុន)"។

ប្រភព៖ Meas Socheata