ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថានៅកាលពីពេលថ្មីៗនេះផ្ទុះការចាប់អារម្មណ៍ខ្លាំងក្រោយមានរូបថតរបស់ព្រះតេជគុណមួយអង្គត្រូវបានគេយកមកធ្វើការចែកចាយពេញបណ្តាញសង្គម ចំណុចដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនោះគឺ ព្រោះតែព្រអង្គមានភាពទាក់ទាញនៅត្រង់ សាច់ដុំមាំ រាងសង្ហាខ្ពស់ស្រលះ មុខមាត់ស្អាតមិនចាញ់តារានោះទេ ហើយគ្រប់រូបភាពដែលត្រូវបានបង្ហោះគឺសុទ្ធតែជារូបភាពដើរលេងកម្សាន្តទៅកាន់តំបន់ទេសចរណ៍ល្បីៗជាច្រើននៅប្រទេសកម្ពុជារបស់ព្រះអង្គផងដែរ ។

ទន្ទឹមនិងនេះដែរបន្ទាប់ពីរូបភាពរបស់ព្រះអង្គត្រូវបានចែកចាយពេញបណ្តាញសង្គមរួចស្រាប់តែពេលនេះក្រសួងធម្មការនិងសាសនាតាមរយៈលោកសេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានឲ្យ វិទ្យុវាយោដឹងថា ពាក់ព័ន្ធនឹងរឿងព្រះសង្ឃមួយអង្គព្រះនាមណេនថៃ ដែលបានបង្ហោះនូវរូបភាពជា ច្រើនសន្លឹកអំពីដំណើរកម្សាន្តទៅកាន់តំបន់ព្រៃភ្នំ

ដែលថតរូបបែបជាអ្នកបង្ហាញម៉ូតនោះ ពេលនេះមន្ត្រី សង្ឃកំពុងធ្វើការណែនាំទៅកាន់មន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ដើម្បីតាមដានស្រាវជ្រាវទាក់ទងទៅនឹងព័ត៌មាននេះ។ក្រសួងធម្មការ និងសាសនាមិនទាន់បញ្ជាក់ថា ព្រះសង្ឃមួយអង្គនេះគង់នៅវត្តណានៅ ឡើយទេ ប៉ុន្តែក្រសួងបានចាត់វិធានការហើយពាក់ព័ន្ធនឹងរឿងនេះ។

ជាមួយគ្នានេះដែរបន្ទាប់ពីដឹងដំណឹងថាក្រសួងធម្មការនិងសាសនាចាត់វិធានការទៅលើព្រះអង្គរួចស្រាប់តែតារាចម្រៀងជើងចាស់លោក ទិត្យ វិច្ចកា បញ្ចេញមតិចំពោះរឿងមួយនេះថា “ គ្រាន់តែលោកបងសាច់ដុំធំហើយថតរូបអនុស្សាវរីយ៍ ពិនិត្យដូចជាគ្មានខុសនឹងព្រះធម៌ឬក៏ត្រូវដាច់អាបត្តិអីផង ទាល់តែលោកឆាន់ពោតក្នុងវត្តនឹងទេសនាជេគ្នាទើបវាមិនត្រឹមត្រូវ សូមញាត្តញូមជួយគិតឡើងវិញផងជៀសវាងខុសកាន់តែធ្ងន់ជាងនេះ លោកដែលសឹងហើយឆាន់នឹងលោកសឹងហើយឆាន់ព្រមទាំងព្យាយាមហាត់ប្រាណគឺកាយសម្បទានឹងសុខភាពខុសគ្នា ” ៕ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
















