បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chheng Chan Pheaktra បានធ្វើការចែករំលែកពីបទពិសោធន៍ ក្នុងការធ្វើឡេសិកភ្នែក (Lasik Eyes Surgery)នៅមន្ទីរពេទ្យយ៉ាន់ហ៊ី (Yanhee International Hospital) ទីក្រុងបាងកក ប្រទេសថៃ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា ៖ថ្ងៃនេះខ្ញុំចង់ចែករំលែកបទពិសោធន៍ការធ្វើឡេសិកភ្នែក (Lasik Eyes Surgery)នៅមន្ទីរពេទ្យយ៉ាន់ហ៊ី (Yanhee International Hospital) ទីក្រុងបាងកក ប្រទេសថៃ។ ខ្ញុំធ្លាប់ម៉ាញ៉ូបភ្នែកម្ខាង 500 ដឺក្រេ និង ម្ខាងទៀត 450 ដឺក្រេ និង ផ្អៀង 25ដឺក្រេ។ ប៉ុន្ដែឥឡូវនេះភ្នែករបស់ខ្ញុំភ្នែកត្រឡប់មក0ដឺក្រេ ច្បាស់FULL HD ដោយមិនចាំបាច់ពាក់វ៉ែនតាដូចមុនទៀតហើយ។

ខ្ញុំចង់ណែនាំដល់អ្នកទាំងអស់គ្នាបេីសិនជាមានភ្នែកម៉ាញ៉ូបមិនលេីស 1,200 ដឺក្រេ។ អ្នកទាំងអស់គ្នាអាចជ្រើសរើសការធ្វើ Lasik នៅមន្ទីរពេទ្យយ៉ាន់ហ៊ី (Yanhee International Hospital) ជាមួយវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់។

តេី Lasik ភ្នែកគឺជាអ្វី?
Lasik ជាពាក្យកាត់ចេញពី Laser In Situ Keratomileusis ជាការវះកាត់ដោយបេីកកញ្ចក់ភ្នែក និង ប្រើឡាស៊ែរបាញ់ទៅលេីប្រស្រីភ្នែករបស់យើងដោយចំណាយពេលវះកាត់ត្រឹមតែ 3-5 នាទីប៉ុណ្ណោះ អាស្រ័យលេីភ្នែករបស់យើង។ អ្នកដែលអាចធ្វើការវះកាត់ Lasik បាន ចាប់ពីអាយុ 18 ឆ្នាំ ដល់អាយុ 50 ឆ្នាំ។
មុនពេលវះកាត់ធ្វើ Lasikត្រូវត្រួតពិនិត្យអ្វីខ្លះ? -ត្រួតពិនិត្យដឺក្រេម៉ាញ៉ូបភ្នែក -វាស់សម្ពាធកែវភ្នែក -ត្រួតពិនិត្យកញ្ចក់ភ្នែក -វាស់ភាពកោងរបស់កញ្ចក់ភ្នែកទាំងខាងមុខ និង ខាងក្រោយ -ត្រួតពិនិត្យកំរាស់កញ្ចក់ភ្នែក -វិភាគសភាពខ្សែភ្នែក -វាស់បរិមាណទឹកភ្នែក។
បន្ទាប់ពីភ្នែករបស់យើងត្រូវបានត្រួតពិនិត្យរួចរាល់ វេជ្ជបណ្ឌិតនឹងប្រាប់យើងថាភ្នែករបស់យើងអាចធ្វើ Lasik បានដែរឫទេ ព្រោះបេីសិនជាកញ្ចក់ភ្នែករបស់យើងស្តេីង យើងមិនអាចធ្វើ Lasik បានទេ។ បន្ទាប់ពីវេជ្ជបណ្ឌិតប្រាប់ថាភ្នែករបស់យើងអាចធ្វើបាន និង ណែនាំវិធីធ្វើLasik ដែលសមស្របជាមួយភ្នែករបស់យើង។ វេជ្ជបណ្ឌិតនឹងណាត់យើងដេីម្បីវះកាត់ធ្វើ Lasik ភ្នែក។

តេីយេីងត្រូវត្រៀមអ្វីខ្លះមុននឹងវះកាត់ធ្វើ Lasik ភ្នែក?
តំបូងយើងត្រូវកក់សក់អោយស្អាត និង ហាមតែងមុខ លាបម្សៅ ក្រែម ឫ បាញ់ទឹកអប់មុននឹងទៅវះកាត់។ បេីសិនជាអ្នកដែលប្រេី Contact lens ត្រូវបញ្ឈប់ប្រើយ៉ាងតិចរយៈពេល 3 ថ្ងៃមុនវះកាត់ធ្វើLasik ប៉ុន្ដែប្រភេទlens ដែលសភាពរឹង ត្រូវដោះចេញយ៉ាងតិច 1 សប្តាហ៍។ បញ្ឈប់ការប្រេី lens កាន់តែយូរ កាន់តែធ្វើឲ្យមានប្រសិទ្ធភាពក្នុងការធ្វើ Lasik។

តេីកំលុងពេលវះកាត់វេជ្ជបណ្ឌិតនឹងធ្វើអ្វីខ្លះ?
គិលានុបដ្ឋាយិកានឹងបន្តក់ថ្នាំស្ពឹកទៅលេីភ្នែករបស់យើងដេីម្បីមិនអោយមានការឈឺចុកចាប់ក្នុងកំលុងពេលវះកាត់។ -បន្ទាប់មកគិលានុបដ្ឋាយិកានឹងនាំយើងចូលក្នុងបន្ទប់វះកាត់ វេជ្ជបណ្ឌិតនឹងដាក់ឧបករណ៍ទៅលេីកែវភ្នែករបស់យើង
-រួចមកវេជ្ជបណ្ឌិតនឹងវះកាត់បេីកកញ្ចក់កែវភ្នែករបស់យើងដោយប្រើឧបករណ៍ទំនើប
-បន្ទាប់មកវេជ្ជបណ្ឌិតនឹងអោយយើងសម្លឹងភ្នែកទៅពន្លឺពណ៌ក្រហមនិងពណ៌បៃតងដែលបញ្ចាំងលើកែវភ្នែករបស់យើង ដេីម្បីធ្វេីការបាញ់ឡាស៊ែរ។
-ចំពោះការបាញ់ឡាស៊ែរទៅលេីប្រស្រីភ្នែកពុំមានការឈឺចុកចាប់នោះទេដោយប្រេីរយៈពេលចន្លោះ 15 វិនាទី ទៅ 1 នាទី អាស្រ័យលេីភ្នែករបស់យើង។
-បន្ទាប់មកវេជ្ជបណ្ឌិតនឹងបិទកញ្ចក់កែវភ្នែករបស់យើងវិញ និង បន្តក់ថ្នាំសម្លាប់មេរោគអោយយើង។
-បន្ទាប់ពីវះកាត់រួចវេជ្ជបណ្ឌិតនឹងត្រួតពិនិត្យកែវភ្នែករបស់យើងដែលត្រូវបានវះកាត់រួចរាល់។

បន្ទាប់ពីវះកាត់រួចរាល់?
-គិលានុបដ្ឋាយិកានឹងបិទវេនតាគ្របភ្នែករបស់យើងដេីម្បីការពារមិនអោយយើងយកដៃញីភ្នែកនៅពេលគេង។ គិលានុបដ្ឋាយិកាតម្រូវអោយយើងបិទគ្របភ្នែករហូតដល់ព្រឹកស្អែកមុននឹងមកជួបវេជ្ជបណ្ឌិតតាមការណាត់ថ្ងៃបន្ទាប់។
-ឱសថការីនឹងផ្តល់ថ្នាំបន្តក់កុំអោយភ្នែកស្ងួត ថ្នាំបន្តក់សម្លាប់មេរោគ ថ្នាំបំបាត់ការឈឺចុកចាប់ ថ្នាំងងុយគេង ថ្នាំវីតាមីន និង សំលីដេីម្បីសម្អាតជុំវិញកែវភ្នែក។ ឱសថការីហាមមិនអោយភ្នែកប៉ះទឹករយៈពេល 1សប្តាហ៍។
-រួចមកយេីងអាចត្រលប់ទៅសណ្ឋាគារ ឫបន្ទប់ស្នាក់នៅរបស់យើងវិញបាន ឫ យេីងអាចជួលស្នាក់នៅបន្ទប់របស់មន្ទីរពេទ្យ1យប់បានបេីសិនជាយេីងមានផលវិបាកត្រឡប់ទៅបន្ទប់ស្នាក់នៅរបស់យើងដោយសារវេជ្ជបណ្ឌិតនឹងណាត់ត្រួតពិនិត្យភ្នែកពេលព្រឹកថ្ងៃបន្ទាប់។ វេជ្ជបណ្ឌិតណែនាំអោយពាក់វេនតាការពារកម្ដៅថ្ងៃរយៈពេល1ខែនៅពេលចេញខាងក្រៅផ្ទះ។

បន្ទាប់ពីវះកាត់ភ្នែក ភ្នែករបស់យើងនឹងចាប់ផ្តើមផ្សាហូរទឹកភ្នែកដូចមានអ្វីជាប់លេីភ្នែករបស់យើង ប៉ុន្តែឱសថការីណែនាំអោយយើងសម្រាកគេងយ៉ាងតិច 6 ម៉ោង ដោយសារថ្នាំស្ពឹកនឹងអស់ជាតិថ្នាំ អាចបណ្តាលអោយយើងឈឺផ្សាភ្នែកបាន រួមពិសារថ្នាំបំបាត់ការឈឺចុកចាប់បេីសិនជាយេីងឈឺចុកចាប់ខ្លាំង។ ក្រោយសម្រាកគេង 6 ម៉ោងហើយ ភ្នែករបស់យើងនឹងចាប់ផ្ដើមបាត់ឈឺផ្សា និង ចាប់ផ្តើមឃើញច្បាស់បន្តិចម្តងៗ។
ពេលព្រឹកស្អែកភ្ញាក់ពីគេងយេីងត្រូវដោះវេនតាគ្របភ្នែកចេញ រួចសម្អាតភ្នែករបស់យើង និង បន្តក់ថ្នាំសម្លាប់មេរោគ និង បន្តក់ថ្នាំកុំអោយភ្នែកស្ងួត។ រួចមកនឹងជួបវេជ្ជបណ្ឌិតដេីម្បីត្រួតពិនិត្យរបួសដែលបានវះកាត់។ វេជ្ជបណ្ឌិតនឹងណាត់យើងម្តងទៀតក្រោយ1សប្តាហ៍ 1ខែ3ខែ 6ខែបន្ទាប់ពីវះកាត់។
លទ្ធផលភ្នែករបស់យើងនឹងចាប់ផ្ដើមឃើញច្បាស់ក្រោយវះកាត់រយៈពេល 1ថ្ងៃ និង កាន់តែឃេីញច្បាស់ក្រោយរយៈពេល 1សប្តាហ៍។
តម្លៃការវះកាត់ធ្វេី Lasik ត្រឹមតែ 54,000 បាត ប្រហែល 1,800$ សេវាមន្ទីរពេទ្យ 250 បាត ប្រហែល 8$
YanheeInternationalHospital #LasikYanhee #ทำเลสิคยันฮี #เลสิคหมอเกรียงไกร"។
មានវិដេអូ៖