ពេជ្រ ថៃ ដាច់ចិត្តទម្លាយរឿង មិនបានរៀនសាលាថ្លៃ គឺដោយសារតែ...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ពូកែវោហាស័ព្ទ និងជាម្ចាស់ពានរង្វាន់ ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ត្រូវមហាជនជាច្រើន ចាប់អារម្មណ៍ជាខ្លាំង ព្រោះតែប្អូនពូកែនិយាយ និងសុភាពរាបសា និយាយស្រ្តីដឹងចាស់ទុំ ហើយនិងច្រៀងពិរោះ ទើបអ្នកគាំទ្រ ស្រលាញ់ គ្រប់ៗគ្នា។

យ៉ាងណាមិញ បើយើងងាកមកមើលពីជីវិតនៅក្រៅសិល្បៈវិញ គឺតារាវ័យក្មេងរូបនេះ ហាក់មានភាពកំសត់ដែរ ព្រោះថាតាំងពីតូចមក ខ្លួនរស់នៅតែជាមួយជីដូន ដោយលោកមានគុណបានចេញទៅធ្វើការឆ្ងាយ ដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារ ។ ក្រោយពីជាប់ជាម្ចាស់ពានហើយនោះ តារាវ័យក្មេងរូបនេះ ក៏បានមហាជន ជាច្រើនកត់សំគាល់ថា ជាក្មេងដែលឆ្លាត ឈ្លៀសវៃ និងពូកែវោហាស័ព្ទខ្លាំងណាស់ ។

ពាក់ព័ន្ធនឹងការសិក្សារបស់ប្អូនវិញ ពីដើមឡើងគឺប្អូនសិក្សានៅឯជនបទ ដោយប្អូនរស់នៅជាមួយលោកយាយជាទីស្រលាញ់។ ក្រោយពីបានប្រឡងជាប់ក្លាយជាម្ចាស់ពានហើយនោះ ប្អូនប្រុសក៏ត្រូវមានសាលានៅរាជធានីភ្នំពេញ ផ្តល់អាហារូបករណ៍ដល់ប្អូន ។

តារាវ័យក្មេង ពេជ្រ ថៃ បានប្រាប់ថា មូលហេតុដែលប្អូនប្រុស មិនបានទៅរៀននៅសាលាថ្លៃ ដើម្បីឲ្យហ្វេនៗបានជ្រាបថា ការពិតទៅប្អូនក៏ចង់រៀននៅសាលាថ្លៃដែរ តែដោយសារតែលោកយាយចាស់ ហើយគាត់ក៏មានជំងឺ ហើយលោកយាយគាត់ធ្លាប់មានចៅនៅជាមួយហើយត្រូវបែកពីចៅបែបនេះ ទើបគាត់ពិបាកចិត្តខ្លាំង ដែលធ្វើឲ្យពេជ្រ ថៃ សម្រេចចិត្តទៅរៀននៅស្រុកកំណើតវិញ ដើម្បីបាននៅក្បែរយាយ ។ ភាពកក់ក្តៅឯណា ក៏មិនស្មើរផ្ទះរបស់យើងដែរ។ តែជាអកុសលលោកយាយរបស់ ប្អូនគាត់បានចែកឋានទៅ  ធ្វើឲ្យតារារូបនេះ តែងតែនឹករលឹកដល់លោកយាយ រហូត៕

មានវិដេអូ៖