ទីបំផុតតារាចម្រៀងស្រីវ័យក្មេង កញ្ញា យូរី សម្រេចចិត្ត​ដើរចេញពីផលិតកម្ម សាន់ដេ ដោយសារតែ
ស៊ីហៀង
-

ភ្នំពេញ ៖ តារាចម្រៀងស្រីវ័យក្មេង កញ្ញា យូរី បានឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នេះថានៅដំណាច់ខែកក្កដានេះនាងនិងបញ្ចប់កុងត្រាជាមួយនិងផលិតកម្មសាន់ដេហើយ បន្ទាប់ពីបញ្ចប់កុងត្រាជាមួយផលិតកម្មធំមួយនេះរួច កញ្ញា យូរី មិនទាន់បានបង្ហើបទេថានាងនិងទៅចូលរួមជាមួយនិងផលិតកម្មណាមួយនៅក្នុងប្រទេសកម្ពុជាឡើយព្រោះនាងមានបំណងចង់  Surprise អ្នកគាំទ្ររបស់នាង  ។

ចំពោះដំណឹងបានធ្វើឲ្យហ្វេនៗរបស់តារាស្រីរូបនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងបានថ្លែងប្រាប់ទៅ Fresh News Plus នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នេះថា «ចា៎បង! នៅមួយខែហ្នឹងទៀត ខ្ញុំចប់កិច្ចសន្យាជាមួយផលិតកម្មសាន់ដេហើយបង.. ហើយខ្ញុំក៏អត់បន្តកិច្ចសន្យាទៀតដែរ គឺខ្ញុំបានសម្រេចចិត្តដើរចេញពីផលិតកម្មសាន់ដេហើយ។ ចំពោះផលិតកម្មថ្មីដែលខ្ញុំនឹងចូលនោះ គឺខ្ញុំទុក Surprise អ្នកគាំទ្រ ព្រោះនៅក្នុងខែសីហាខាងមុខនេះ ខ្ញុំនឹងចេញបទចម្រៀងថ្មី ក្នុងផលិតកម្មថ្មីនោះហើយបង »។ 

សូមបញ្ជាក់ថា តារាចម្រៀង យូរី បានចូលច្រៀងនៅក្នុងផលិតកម្មសាន់ដេ តាំងពីឆ្នាំ ២០១៣ ដោយគិតមកទល់បច្ចុប្បន្ន មានរយៈពេល៧ឆ្នាំ ដែលនាងបានជ្រកក្រោមផលិតកម្ម ដ៏ចំណាស់មួយនេះ។ ក្នុងរយៈពេលជិត១០ឆ្នាំ យូរី ក៏ត្រូវបាន​ផលិតកម្មលើកស្ទួយជួយឲ្យមានបទល្បីៗជាច្រើន។ បទរបស់យូរី ដែលល្បីដំបូងនៅផលិតកម្មនេះ គឺបទ «Honey សំណព្វចិត្ត» និងបទ «សង្សារមួយថ្ងៃសង្សារមួយជីវិត» និង ក្រោយមកទៀតនាង​ចាប់ផ្ដើមល្បីខ្លាំង ជាមួយប្រភេទបទញាក់កន្ត្រាក់អារម្មណ៍ មានដូចជាបទ «ចាក់ទឹកដូង» និងបទ «នំប៉័ងប៉ាតេ» ជាដើម៕ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពនៅខាងក្រោម ៖