អាណិតណាស់ ជួយគាត់ផង! អតីតកីឡាប្រដាល់ ជ័យ សម្បត្តិ ធ្លាក់ខ្លួនឌុនដាបខ្លាំង សូម្បីតែ ចង់មានមុខរបរតូចមួយ ជាជាងម៉ូតូ ក៏គ្មានលទ្ធភាពផង ...
ស៊ីហៀង
-

ភ្នំពេញ៖ អតីតអ្នកប្រដាល់ជើងខ្លាំង លោក ជ័យ សម្បត្តិ បានជួបនូវការខ្វះខាតនៅក្នុងជីវភាពជាខ្លាំង បន្ទាប់ពីលោកបានបោះបង់អាជីព ជាអ្នកប្រដាល់ ហើយពេលនេះលោកកំពុងតែស្វែងរកជំនួយពីសប្បុរសជន ព្រោះតែរាល់ថ្ងៃនេះលោកគ្មានប្រាក់ចំណូលទាល់តែសោះ។

លោក ជ័យ សម្បត្តិ បានចូលនិវត្តន៍ពីអាជីពប្រដាល់កាលពីឆ្នាំ២០១៣ ដោយលោកមានរបួសបាក់ឆ្អឹងជំនី បាក់ក្តោងច្រមុះ និងឆ្អឹងដងកាំបិត រហូតមកទល់បច្ចុប្បន្ន ។ ក្រោយពីបញ្ចប់អាជីពជាអ្នកប្រដាល់ លោកក៏បានមកធ្វើជាជាងម៉ូតូ ដើម្បីរកប្រាក់បន្តិចបន្តួចមកចិញ្ចឹមក្រពះ។

លោកបានប្រាប់ទៀតថា រយៈ៥ឆ្នាំមកនេះ លោកបានធ្វើការជាសន្តិសុខ ដោយទទួលបានប្រាក់ខែចន្លោះពី២០ដុល្លារ ដល់១៣០ដុល្លារ តែបប៉ុណ្ណោះ ហើយដោយសារតែ របួសធ្វើទុក្ខ លោកក៏បានសុំគេឈប់សម្រាក។

រាល់ថ្ងៃនេះលោកមិនដឹងត្រូវទៅពឹងអ្នកណាទេ មានតែសូមពឹងសប្បុរសជន ដើម្បីជួយដល់រូបលោក ។ លោកប្រាប់ថា រាល់ថ្ងៃនេះលោកធ្លាក់ឌុនដាបខ្លាំងណាស់ លោកចង់បានដើមទុនបន្តិចបន្តួច ដើម្បីបើករបរដែលខ្លួនចេះ គឺធ្វើជាងម៉ូតូ ពិសេសគឺថង់ខ្យល់ និងថវិការខ្លះ សម្រាប់ប្រកបរបរប៉ះកង់ ធ្វើម៉ូតូ និងជាងផ្សា ដែលខ្ញុំធ្លាប់រៀន។

អាស្រ័យហេតុនេះ សប្បុរសជន ដែលមានបំណងចូលរួមឧបត្ថម្ភដល់អតីតអ្នកប្រដាល់គុនខ្មែរ ជ័យ សម្បត្តិ សូមទំនាក់ទំនងលេខទូរស័ព្ទសាមីខ្លួនផ្ទាល់ 097 63 64 255 និង 098 44 70 71៕