អតីតតារាចម្រៀង ហើយនាពេលបច្ចុប្បន្ននេះ អ្នកនាងក៏បានចាប់អាជីពជាអ្នក់ផលិតផលអនឡាញ ដ៏ល្បីឈ្មោះ អ្នកនាង ម៉ូលីកា ត្រូវបានមហាជនជាច្រើនតែងតែតាមដាន ពីសកម្មភាពរបស់អ្នកនាង ពីការលក់ផលិត ព្រោះតែអ្នកនាង ពិតជាពូកែវោហាស័ព្ទ ធ្វើឲ្យមហាជន គាំទ្រយ៉ាងច្រើនកុះករ។

កាលពីពេលថ្មីៗនេះ អតីតតារាស្រីរូបនេះ ទោះតែសម្រាលកូនរួច មិនទាន់បានមួយសប្តាហ៍ស្រួលបួលផង តែបើយើងទៅមើលមុខរបស់គាត់វិញ គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយសុខវិញក៏ល្អផងដែរ។

កូនស្រីរបស់អ្នកនាង ត្រូវបានគ្រួសារទាំងសងខាងសម្រេចចិត្តដាក់ឈ្មោះ យ៉ាងពិរោះជូនដល់គាត់ ដែលអូនតូចមានឈ្មោះថា នុន ចន្ទម៉ូនីតា ។ នុន ចន្ទម៉ូនីតា បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ តាមដាន ចង់ដឹងថាអូនប្លែកមិចហើយ ស្អាតយ៉ាងណា? ព្រោះឪពុកម្តាយសុទ្ធតែស្អាត ដូចនេះកូនក៏ស្អាតមិនណយដែរ។

អ្នកនាង បានបង្ហោះសារថា "កាដូរដ៏ធំបំផុតរបស់ខ្ញុំ គឺទទួលបាន កូនស្រីមួយនេះហើយ គឺ នុន ចន្ទម៉ូនីតា អូន អាយុបាន4ថ្ងៃហើយចាស កូនស្រីមាសម្តាយ ធំឡេីងត្រូវធ្វេីជាមនុស្សដែលមានឆន្ទះ គុណធម៌ សីលធម៌ សច្ចធម៌ សុច្ចរិត មេត្តាធម៌ និងមានទំនួលខុសត្រូវណាកូន"។

តោះទៅមើលរូបភាពស្អាតៗ របស់អូន នុន ចន្ទម៉ូនីតា ទាំងអស់គ្នា៖






















