មិនធម្មតា! "សង្ស័យ" Version ប្រុស ដែលបកស្រាយដោយលោក នីកូ ត្រឹមតែមួយថ្ងៃសោះ មានអ្នកចូលទស្សនារហូតដល់ទៅ...មានវិដេអូ
"សង្ស័យ" គឺជាបទចម្រៀងមួយបទ កំពុងតែផ្ទុះលើបណ្តាញសង្គម ដែលធ្វើឲ្យយុវវ័យ ចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានស្តាប់ចម្រៀងមួយបទនេះ រួច។

កន្លងមក បងប្អូនមហាជនជាច្រើន ប្រាកដជាបានស្តាប់ ហើយពីការបកស្រាយរបស់កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានអ្នកចូលទស្សនារហូតដល់ទៅជាង៤លាននាក់។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ ផលិតកម្មរស្មីហង្សមាស ក៏បានបញ្ចេញបទចម្រៀង "សង្ស័យ"មួយបទនេះ ជាVersion ប្រុស វិញម្តង ដែលច្រៀងដោយ បុរសសង្ហា ចូលចិត្តលេងស្ទាយ៍សក់និងម៉ូតសំលៀកបំពាក់ប្លែករហូត គឺ លោក នីកូ។

នៅក្នុងបទចម្រៀង "សង្ស័យ" មួយបទនេះ គ្រាន់តែធ្វើបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ក៏មានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ រហូតដល់ទៅជាង១សែននាក់បាត់ទៅហើយ។
















តោះទៅស្តាប់ទាំងអស់គ្នា៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។