ភ្នំពេញ ៖ ដូចដែលមហាជនជាច្រើនបានជ្រាបហើយថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ថ្មីៗគ្រួសាររបស់លោក អេ ភូថង បានជួបទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុត ដែលអ្នកម្តាយជាទីស្រលាញ់ បានទទួលមរណ ភាពទៅធ្វើមហាជនពិតជារំជួលចិត្តជាខ្លាំង ពេលបានលឹដំណឹងមួយនេះ។
ដោយឡែកនៅថ្ងៃនេះវិញ ពិតជាថ្ងៃដ៏ល្អ និងរីករាយបំផុត នៅក្នុងជីវិតរបស់លោក អេ ភូថង ដោយកូនស្រីរបស់លោក រកបាន អ្នកមើលថែ និងស្រលាញ់គ្នា និងព្រមចាប់ដៃគ្នាទៅថ្ងៃអនាគតហើយ ។
កូនស្រីរបស់លោកអេ ភូថង គឺកីឡាការិនី គុនខ្មែរ អេ យ៉ានុត បានរៀបចំពិធីភ្ជាប់ពាក្យ ជាមួយគូអនាគត ហើយនៅគេហដ្ឋានខាងស្រី ក្រោយពីបានស្វែងយល់ចិត្តគ្នា អស់រយៈពេលយ៉ាងយូរ ហើយឪពុកម្តាយ ទាំងសងខាងក៏បានឯកភាពគ្នា ដើម្បីរៀបចំពិធីភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ មុនពេលរៀបចំពិធីមង្គលការ។
កូនប្រុសដែលត្រូវជាគូអនាគតរបស់កីឡាការិនីរបស់យើង លោកមានឈ្មោះថា លៀង ប៉ហេង ត្រូវបានគេបង្ហើបឲ្យដឹងថា កំលោះសង្ហាររូបនោះ ជាអ្នកបម្រើការងារនៅក្នុងក្រមខណ្ឌមន្រ្តីនគរបាលជាតិទៀតផង។