ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបហើយថា នៅកាលពីម្សិលមិញនេះមានករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បាន ស ម្លា ប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។

ក្រោយពីបានឃើញហេតុការណ៍ដ៏រន្ធ ត់មួយនេះហើយធ្វើឲ្យតារាចម្រៀងលោកខាន់ ជេមស៌ អាណិតដល់គ្រួសាររបស់គ្រួសារមួយនេះខ្លាំងណាស់ ។ ជាមួយគ្នានោះផងដែរ លោក ខាន់ ជេមស៍ និងបានរៀបរាប់ថា "ថ្ងៃនេះខ្ញុំបាទនឹងលោកអគ្គនាយក Aspor បាននាំយកថវិការចំនួន1000$ជូនក្រុមគ្រួសារនៃស ពជនរងគ្រោះដោយផ្ទុះហ្គាសនៅផ្លូវត្រសក់ផ្អែមសង្កាត់បឹងរាំងខណ្ឌ័ដូនពេញ"។

សូមបញ្ជាក់ផងដែរថា ជនរងគ្រោះដែលស្លា ប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ និងកម្មករ២នាក់។ ជនរងគ្រោះទី១៖ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ), ទី២៖ឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ), ទី៣៖ ឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស (កម្មករ) និងទី៤ ៖ ឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ)៕













