លោកឧកញ៉ា ឡេងណាវ៉ាត្រា សូមគោរពកោតសរសើរបងប៉ូលីសម្នាក់ ដែលបានប្រថុយជីវិត ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងប្រកាសជូនលុយយ៉ាងច្រើនសន្ធឹកសន្ធាប់...មានវិដេអូ
ភ្នំពេញ៖ ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះផ្ទះលក់ហ្គាសមួយកន្លែង នៅផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មកដល់ពេលនេះបានរលត់ទាំងស្រុងហើយ។ ករណីនេះបណ្តាលអោយមនុស្ស៥នាក់រងរបួស និង៤នាក់ផ្សេងទៀតបាត់បង់ជីវិត (ឪពុក និងកូនស្រីម្ចាស់ផ្ទះ ព្រមទាំងកម្មករជាបុរស២នាក់)។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ឧញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់ថា "ញុំពិតជាសូមគោរពកោតសរសើរ បងប្រុសណាស់ ជាមន្ត្រីដែលអស្ចារ្យបើសិនមានតែផ្កាភ្លើងបន្តិចគ្រោះថ្នាក់នឹងធ្លាក់លើបង... បងប្រុសប្រថុយជីវិត ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូបសូមផ្ដល់កំលាំងចិត្តតិចតួចជូនបងថវិកា3000ដុល្លា បងអាចមកទទួលនៅការិយាល័យប្អូនបានឬបងប្រាប់ទីតាំងប្អូនយកជូនបងវិញដល់កន្លែង ដោយក្ដីគោរព។


មានវិដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។