ភ្នំពេញ ៖ ករណីផ្ទុះហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បាន ស ម្លា ប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល បានធ្វើឲ្យមហាជន ជាច្រើនពិតជាខ្លោចចិត្ត និងអាណិតជាខ្លាំង។

បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំមួយនេះហើយនោះ ធ្វើឲ្យចិត្ត អ្នកនាង ទ្រី ដាណា ដែលពុកម៉ែបងប្អូនបានស្គាល់ ពិតជាមានអារម្មណ៍ រ ន្ធ ត់ចិត្តជាខ្លាំង ព្រោះពេលនេះគាត់រស់នៅវេ ទ នាណាស់ ។
អ្នកនាងទ្រី ដាណា បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា "គាត់បាត់បង់ទាំងទ្រព្យសម្បត្តិ បាត់បង់កូន និងមនុស្សជាទីស្រលាញ់ អ្វីដែលពួកគាត់ត្រូវការខ្លាំងបំផុតពេលនេះ គឺកម្លាំងចិត្តពីអ្នកទាំងអស់គ្នា ។ ឃើញមានអ្នកស្លា ប់ដល់ទៅ៤នាក់ កូនម្ចាស់ផ្ទះ២នាក់ និងកម្មករនៅកន្លែងនោះ ២នាក់។ ខ្ញុំសូមចូលរួមរំលែកទុក្ខក្នុងម្នាក់ ៥០០ដុល្លារ (2000$)ហើយក៏សូមឱ្យពួកគាត់ទៅបានស្ងប់សុខ។ សូមគ្រប់គ្នា ជួយផ្ដល់កម្លាំងចិត្តដល់ពួកគាត់ផង នេះជាអ្វីដែលយើងអាចធ្វើបាន "។





