លោក ងួន ចាន់ដេវីត តារាចម្រៀងរ៉េប ដែលជាតារាចម្រៀងមួយរូប ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាច្រើនទូទាំងប្រទេស ព្រោះថាបទចម្រៀង Original របស់លោកមួយបទណាក៏ពិរោះ ធ្វើឲ្យយុវជន ស្រលាញ់ ពេញចិត្ត និងគាំទ្រ ជាខ្លាំង។

ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះ លោក ចាន់ដេវីត ក៏បានទិញរថយន្តមួយគ្រឿង ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ។ លោកបានឲ្យដឹងថា "ដឹងថាកូនតូចពិបាករត់ផ្លូវឆ្ងាយ រលាក់ ថ្ម ចឹងហើយក៏មកទទួលកូនធំបន្ថែមដើម្បីសម្រួលដល់កាងារ នឹង ជូនទៅកាន់កន្លែងដែល DIT-WAY ប្រាថ្នា "។ ការតស៊ូអត់ធ្មត់នាំមកនូវភាពជោគជ័យ បន្ទាបពីនេះក៏ដល់ពេលត្រូវបែកគ្នាសង្ឃឹមថាបងប្អូននឹងនឹករលឹកដល់ខ្ញុំ "។

នៅជាក់ស្តែងគណនីហ្វេសប៊ុករបស់លោក បានលើកឡើងថា "Surprise new toy ROLLS ROYCE GHOST for my girl សម្រាប់ ៤ឆ្នាំ anniversary, ផ្លូវដើរមកវែងឆ្ងាយឧបសគ្គក៏ច្រើនរាប់មិនអស់ ការលំបាក តស៊ូ រហូតមកដល់ពេលនេះ ហើយបងក៏គិតថាកាដូរនេះក៏ជារស់ជាតិជីវិតថ្មីដែលយើងសាងឡើងពីដៃទទេក៏អាចចាត់ទុកជាការចងចាំដ៏ពិសេសពិសាលមួយនៅក្នុងចំណែកជីវិតមួយនេះពួកយើងនឹងដើរទៅមុខជាមួយគ្នារួមសុខរួមទុក្ខរហូតដល់ថ្ងៃចុងក្រោយនៃជីវិតគូរមួយនេះ I Love you @TEP BOPREK
ហើយជាចុងក្រោយ ក៏សូមអរគុណដល់បងប្អូនល្អទាំងអស់គ្នា ក៏ ដូចជាអរគុណ ហ្វេន សម្រាការលើកទឹកចិត្ត និង ជំរុញអោយពួកយើងឆ្ពោះទៅមុខ ។ សូមចងចាំថា ជឿជាក់លើខ្លួនឯង ក្រោយឈរជំនះនឹងឧបសគ្គជីវិត ដែលជាកម្មផលនៃធម្មជាតិ ភាពអំនត់នឹងនាំអ្នកទៅកាន់ភាពជោគជ័យ "។











