ទឹកចិត្តម្ដាយ! មើលហើយទប់ទឹកភ្នែកមិនជាប់ ខ្លួនត្រូវរបួស ដឹងតែកូនស្លា ប់ អត់ទៅព្យាបាលរបួស រត់ទៅអោបស ពកូន
-

ភ្នំពេញ ៖ ករណីផ្ទុះហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បាន ស ម្លា ប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល បានធ្វើឲ្យមហាជន ជាច្រើនពិតជាខ្លោចចិត្ត និងអាណិតជាខ្លាំង។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ah Mouy បានបង្ហោះសារថា "មើលហើយទប់ទឹកភ្នែកមិនជាប់ ខ្លួនត្រូវរបួស ដឹងតែកូនស្លា ប់ អត់ទៅព្យាបាលរបួស រត់ទៅអោបសបកូន ទឹកចិត្តម្ដាយ ពួកខ្ញុំសូមចូលរួមរំលែកទុក្ខ​ នូវគ្រួសារដែលបានស្លា ប់ដោយសារ​ អគ្គិភ័យ​ផ្ទុះធុងហ្គាស​ កាលពីម្សិលមិញ​ ផង"។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះដែលស្លា ប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ និងកម្មករ២នាក់។ ជនរងគ្រោះទី១.ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ), ទី២.ឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ), ទី៣. ឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស (កម្មករ) និងទី៤ . ឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ)៕