ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដំណឹងដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ សិល្បករ សិល្បការិនី លោកគ្រ អ្នកគ្រូ ព្រមទាំងសិស្សានុ សិស្សចំណុះក្រសួងទាំងអស់ឲ្យបានជ្រាបថា លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណ ភាពហើយ កាលពីថ្ងៃអាទិត្យ ១៤រោច ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៥:៤៥នាទីល្ងាច ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។ស ពត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅវត្តឬស្សីស្រស់។

ដំណឹងនេះចាត់ទុកជាការអញ្ជីញដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សិល្បករ សិល្បការិនី សាស្ត្រាចារ្យ អ្នកគ្រូ លោកគ្រូ ដើម្បីចូលរួមក្នុងពិធីបុណ្យសពនិងរំលែកនូវមរណៈទុក្ខជាមួយក្រុមគ្រួសារនៃស ព។

ទន្ទឹមនឹងនេះ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបង្ហោះសារថា "សូមវិញ្ញាណខន្ធ័លោកគ្រូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។ នាងខ្ញុំ សូមអោនក្បាលគោរពលាលោកគ្រូជាលេីកចុងក្រោយ ដោយក្តីស្រណោះអាល័យ គ្មានថ្ងៃបំភ្លេចបានឡេីយ"។

