ឲ្យសមមុខ! ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ បញ្ជាឲ្យនាំខ្លួនអ្នកលក់ឡេ ​សាច់សខ្ចីម្នាក់ ក្រោយពីស្លៀកពាក់ស៊ិ ច ស៊ី ជ្រុលហួសហេតុពេក​ មក...
-

បើយោងតាមគណនីហ្វេសប៊ុក របស់លោក ផែង វណ្ណៈ​ បានឲ្យដឹងថា ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រងនគរបាលជាតិ​ និង​ ជា​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានអោយដឹងនៅមុននេះបន្តិចថា​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ បានកំពុង​បញ្ជា​អោយ​ ការិយាល័យ​ជំនាញ​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បេីកការស្រាវជ្រាវដេីម្បី​នាំខ្លួន​ម្ចាស់​គណនី​ ហ្វេសប៊ុក​ ឈ្មោះ​ Saran Narita ដែល​បានបង្ហោះ​រូបវីដេ​អូ សិ ច ស៊ី​ ហួសហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ កិត្តិយស​ និង​ សេចក្ដី​ថ្លៃថ្នូរ​ របស់​ស្ត្រី​ខ្មែរ​ ។ 

ជា​ពិសេស​បំពាន​នឹង​អនុសាសន៍​ណែនាំ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ដែល​មិនអនុញ្ញាតអោយ​ អ្នកលក់​តាម​អនឡាញ​ ឡាយលក់ផលិតផលរបស់ខ្លួន​បញ្ចេញ​ភាព​សិ ច ស៊ី ​ហួសហេតុ​នោះទេ​ ។

សង្ឃឹមថា​ ព្រាយ​ ហ្វេសប៊ុក​ ទេីបនឹងរះនេះ​នឹងបានចូលមកវាស់កំពស់​ឆាប់​ៗមិនខាន​ ។

ប្រភព៖ Pheng Vannak News