លោក ឆន​ សុវណ្ណរាជ ចុះពីឡាន ដើររើសសម្រាម ដែលអ្នកមានលុយមួយចំនួនតូច ទិញរបស់ញុាំហើយ តែគ្មានលទ្ធភាពយកសម្រាមបោះចោល សូមមេត្តាចុះ ជួយសម្អាតទាំងអស់គ្នា កុំឲ្យគេមើលមកថាគ្មាន...មានវិដេអូ
-

ភ្នំពេញ៖ លោក ឆន សុវណ្ណារាជ ដែលជាតារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស និងទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពិសំណាក់មហាជន។

តារាប្រុសរូបនេះ កាន់មានឈ្មោះល្បីល្បាញ និងមានទីផ្សារយ៉ាងច្រើន ក្នុងវិស័យសិល្បៈ ។ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ បានកំពុងធ្វើដំណើរកម្សាន្ត ទៅតាមតំបន់រមណីដ្ឋាននានា ។ ដោយថ្មីៗនេះ លោកបានទៅលេងឧទ្យានជាតិគីរីរម្យ ព្រមទាងបង្ហោះវីដេអូ ពេលទៅដល់ ឃើញសម្រាមជាច្រើន ដែលដាក់គ្មានសណ្តាប់ធ្នាប់ ទោះបីជាធុងសម្រាមក៏មានដែរ។

ពេលដែលលោកទៅដល់ទីនោះភ្លាម លោកក៏បានឃើញទេសភាពយ៉ាងស្រស់ស្អាតនៅឧទ្យានជាតិគីរីរម្យ  ដោយស្រូបយកខ្យល់អាកាស ត្រជាក់នៅលើនៅទីនោះ។ បន្ទាប់ពីស្រូបយកខ្យល់អាកាសរួច អ្វីដែលជាបញ្ហានោះ គឺសម្រាម ។ ពេលលោកឃើញបែបនេះ ក៏ចង់បញ្ចេញមតិបន្តិច​ ពាក់ព័ន្ធនឹងសម្រាម ។​ បងប្អូនដែលទៅលេងតំបន់ផ្សេង មិនឧទ្យានជាតិគីរីរម្យ ឬកន្លែងកម្សាន្តផ្សេងទៀត សូមមេត្តា ចូលរួមថែរក្សា អនាម័យទាំងអស់គ្នា ដើម្បីប្រទេស ដើម្បីសុខភាព និងដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ត បើងាកទៅខាងនេះក៏មានសម្រាម ទៅខាងនោះក៏មានតែសម្រាម តើបងប្អូននឹងមកលេងទៀតទេ នៅថ្ងៃក្រោយនោះ?

ជាចុងក្រោយ មានតែសូមណូមពរដល់បងប្អូន មេត្តាថែរក្សា ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ធុងសម្រាមក៏មាន ឲ្យញុាំហើយយើងវេចខ្ចប់ឲ្យបានល្អ ទៅ ហើយយកទៅដាក់ក្នុងធុងសម្រាមទៅជាការស្រេចទៅហើយ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានរៀបរាប់ឲ្យដឹងថា "សំរាម.... ចង់ដឹងចូលមើលអោយចប់ទាំងអស់គ្នាណា ព្រោះការងារមួយនេះផ្តើមចេញពីពួកយើងទាំងអស់គ្នា"។

មានវិដេអូ៖