ភ្នំពេញ៖ តារាសម្តែងនិងពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង ស៊ឹម សូលីកា ដែលទទួលបានប្រជាប្រិយភាពខ្លាំង និងមានសម្រស់ស្អាត បានរៀបការជាមួយពិធីករដ៏ល្បីឈ្មោះ លោក អេង ឬទ្ធី បានជិតមួយឆ្នាំ និងសាងគ្រួសារយ៉ាងមានក្តីសុខ។

ជាញឹកញាប់គេសង្កេតឃើញថា អ្នកនាង បានបង្ហោះរូបភាពជាច្រើន ស្វីតៗផ្អែមល្ហែម ជាច្រើន ដែលធ្វើឲ្យមហាជន មានការស្ងប់ស្ងែងជាខ្លាំង ។
ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានរៀបរាប់ថា " សាកល្បងស្នេហ៍បងម្ដងទៀត ទោះឈឺក៏ហ៊ាន ..... ( ហង្ស សុជាតា ) spark music ។ រាត្រីនេះពួកយើងនៅតែទទួលអារម្មណ៍ថា ជាថ្ងៃថើបដំបូង ១៨/១៩ /xx/xxxx first LOVE
ខ្ញុំនិងគាត់ ជាមិត្ត ជាបងប្អូន ជិត២០ឆ្នាំ ទម្រាំមានថ្ងៃនេះ ( ជាប្ដីប្រពន្ធស្របច្បាប់ តាមគន្លងប្រពៃណី )មិនមែនជារឿងងាយស្រួលនោះឡើយ ។ រាត្រីនេះ សូមចែករំលែក ខ្លះៗ រឿងដើមខ្ញុំជូនដល់មហាមិត្តទាំងអស់គ្នា ( បើមិនមានពាក្យខុស ក៏គ្មានពាក្យថាត្រូវដែរ )បរាជ័យ ប្រែថា ជោគជ័យនៅថ្ងៃខាងមុខ ។

រាត្រីសួស្ដី ជាមួយនិងភាពផ្អែមល្ហែមរបស់យើងទាំងពីរ ជូនចំពោះមហាមិត្តដែលតែងតែផ្ដល់កម្លាំងចិត្តដល់ពួកខ្ញុំ ។ Rithy Eng បងមិនមែនជាមនុស្សដំបូងរបស់អូនក៏ពិតមែន តែបងគឺជាបុរសដែលធ្វើអោយអូនមានអារម្មណ៍ថា បងជាមនុស្សប្រុសចុងក្រោយ ក្នុងឆាកជីវិតរបស់អូន អរគុណបងដែលយល់ច្បាស់ពីអូន ហើយតែងតែអធ្យាស្រ័យ និងផ្ដល់គ្រប់យ៉ាងដែលអូនប្រាថ្នាចង់បាន អរគុណឧត្តមស្វាមី ប្ដីសម្លាញ់ចិត្ត "។


























ប្រភព៖ សុឹម សូលិកា