លោកឧកញ៉ា ហ៊ុន ជា រៀបរាប់ពីប្រវត្តិពិត បុរសម្នាក់ដែលហ៊ានប្រថុយជីវិត សង្គ្រោះក្មេងស្រី ក្នុងករណីផ្ទុះហ្គាសយ៉ាងសន្ធោសន្ធៅ...
សីហា
-

ប្រិយមិត្តបានជ្រាបហើយថា កាលពីល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ ករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ បាន ស ម្លា ប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាលពិតជាបានធ្វើឲ្យមហាជន​ មានការអាណិតខ្លោចចិត្តជាខ្លាំង នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងនោះដែរ ក្នុងហេតុការណ៍នេះ បានបង្ហាញមុខ និង សកម្មភាពយ៉ាងសកម្មរបស់បុរសម្នាក់ដែលហ៊ានប្រថុយជីវិតចូល​ទៅ​រកកូនស្រីម្ចាស់ផ្ទះកំពុង​ជាប់​ខ្លួនក្នុងផ្ទះ​កំពុង​ឆាប​ឆេះ​ខ្លាំង​នោះ ទម្រាំរកឃើញនៅលើឡៅតឿ រួចបីយកចេញមកខាងក្រៅ​ រត់រកឡានពេទ្យ​បញ្ជូនទៅសង្គ្រោះ​ តែអកុសល​ក្មេងស្រីដែលជាកូនម្ចាស់ផ្ទះ​បានស្លាប់បាត់ទៅហើយ ។

ប្រជាពលរដ្ឋជាច្រើន និង កម្លាំងមានសមត្ថកិច្ចជាច្រើននាក់ទៀត ​រួមទាំងក្រុមពន្លត់អគ្គិភ័យ​ បាននាំគ្នា​គាស់ទំលុះទ្វារក្រោយ អូសធុងហ្គាស ​និងឧស្ម័នធំៗរាប់សិបបំពង់យកចេញមកក្រៅ វែកផ្លូវឱ្យក្រុមពន្លត់អគ្គិភ័យចូលបាញ់ពន្លត់​ និង ដើម្បីចូលទៅជួយ​រុករកក្មេង ដែលជាប់​ខ្លួន​ក្នុង​ផ្ទះ​ ខណៈ​អគ្គី​ភ័យ​កំពុង​ឆាប​ឆេះ​ខ្លាំង​​ មិនគិតពីគ្រោះថ្នាក់ដល់ខ្លួនឯង ។

ជាក់ស្តែងដូចជាបុរសខាងលើនេះ បានបង្ហាញពីភាពក្លាហាន សណ្តានចិត្ត ទឹកចិត្ត និង ជាគំរូដ៏គួរឱ្យគោរព កោតសរសើរជាទីបំផុត ដែលប្រជាជនយើងចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាអាសន្ន អន់ក្រណាមួយបានកើតឡើង ដោយមិនប្រថ្នាអ្វីជាថ្នូរ ។

ក្រោយឃើញបែបនេះ ​ឯកឧ​ត្ត​ម ហ៊ុន ជា បានបង្ហោះសារថា “អ្វីដែលគាត់បានជួយក្មេងស្រីតូចនៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទុះធុងហ្គាសគឺចេញពីចិត្តពិតៗខ្ញុំស្គាល់គាត់តាំងពីតូច គឺគាត់តែងតែចេះជួយអ្នកជិតខាងនិងអ្នកដ៏ទៃជានិច្ច តែគាត់ធ្លាប់ប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំពាក់សំលៀកបំពាក់ នគរបាលជាតិ ?? គាត់ថាចង់ចូលបំរើជាតិដែរ តែគាត់ថាគ្មានឱកាសនិងសមត្ថភាពចូលទេ ឪ អើយ( គាត់ហៅខ្ញុំថា ឪ ) បើអាចជួយគាត់អោយបានចូលបំរើជាតិគឺល្អ មនុស្សក្លាហាន ហ៊ានប្រថុយជីវិតជួយមនុស្សជាតិ ចឹង បាទ នេះជាការគិតរបស់ខ្ញុំ បាទទេ ដូចធ្លាប់មានហេតុការណ៍ភ្លើងឆេះនៅប្រទេស បារាំង ប៉ុន្មានឆ្នាំមុនចឹង ខ្ញុំសូមរួមថវិការ ២០០០០០០ ៛ ជូនដល់គ្រួសារសពផងដែរតាមរយៈ ប្អូនប្រុស ខ្លាង អ្នកដែលបានចូលទៅជួយ”៕