ពេលបានស្តាប់ដំណើរដើមទង នៃការឆេះផ្ទះហើយ កាន់តែអាណិតប្អូនស្រី ទើបតែ៨ឆ្នាំ​ទេ តែប្រឹងរកលុយ ឲ្យឪពុកម្តាយ ដោះបំណុលធនាគារ តែជាអកុសលក៏ត្រូវ...មានវិដេអូ
-

កាលពីល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ ករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ បាន ស ម្លា ប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាលពិតជាបានធ្វើឲ្យមហាជន​ មានការអាណិតខ្លោចចិត្តជាខ្លាំង នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

បើយោងតាមវិដេអូដែលបានលោក អ៉ឹម ជីវ៉ា បានទៅសម្ភាសន៍គ្រួសាររងគ្រោះដោយសារផ្ទុះហ្គាស ដោយការសម្ភាសន៍នេះ គឺលោកពូម្ចាស់ផ្ទះបានប្រាប់ថា "ដំបូងឡើយគឺរូបគាត់បានឡើងទៅសម្រាក ហើយនៅកូនចៅ ដែលជាកម្មករនោះនៅធ្វើការ ខាងក្រោមខ្លះ ហើយនិងអ្នកខ្លះក៏ទៅសម្រាកខ្លះ។ រឿងហេតុដែលបង្កឲ្យមានករណីផ្ទុះហ្គាសនោះ គឺលោកពូក៏គាត់មិនបានដឹងពិតប្រាកដថាមកពីអ្វីដែរ ព្រោះគាត់បានឡើងទៅសម្រាកហើយ។ 

លោកពូបានបន្តទៀតថា "កូនស្រីរបស់គាត់ ដែលនាងបានទទួលមរណ ភាពនោះ គឺជាក្មេងដែលឆ្លាត នាងបានលេង Tik Tok ដើម្បីយកប្រាក់មកជួយឪពុក ម្តាយ ដោះបំណុលធនាគារ ហើយនាងក៏ជាក្មេងស្រីម្នាក់ ដែលមានទំនាក់ទំនងល្អជាមួយលោកគ្រូអ្នកគ្រូផងដែរ។ ចំណែកឯកូនប្រុសគឺជាអ្នកមើលការខុសត្រូវនៅក្នុងផ្ទះមួយនេះ បន្ទាប់ពីលោកពូទៅ។

លោកពូបន្ថែមទៀតថា " ម៉ោងដែលផ្ទុះហ្គាសនឹងឡើង គឺជាម៉ោងដែលពួកគាត់ឈប់សម្រាកហើយ មិនមានអ្នកធ្វើការទៀតទេ ។ ដល់ម៉ោងរៀបចំឥវ៉ាន់ទុកដាក់អស់ហើយ។ ចំពោះការបាត់បង់ទ្រព្យសម្បត្តិ ធុងហ្គាស អស់១០ម៉ឺនដុល្លារ និងផ្ទះសំបែងផ្សេងទៀត​។ លោកពូបានប្រាប់ថា លោកពូនិងភរិយា ទើបតែខ្ចីប្រាក់ពីធនាគារ ៤ម៉ឺនដុល្លារ ដើម្បីជាដើមទុនរកស៊ី តែពេលនេះត្រូវភ្លើងចេះខ្ទេចគ្មានសល់ទេ។

ចំពោះរឿងអបិយ៍ជំនឿវិញ លោកពូ បានប្រាប់ថា "នៅពេលកើតហេតុ លោកពូបានយល់សុបិន្ត ឯកោ​ បែកបាក់នៅសល់តែម្នាក់ ២នាក់ ដល់ពេលរឿងកើតហើយបានលោកពូនឹកឃើញ យល់សុបិន្តមុនមួយយប់នោះ"។ 

ដោយក្តីអាណិតស្រលាញ់ "អាណិតណាស់ផ្ទុះហ្គាសស្លាប់4នាក់ របួស ៥នាក់  រសៀលនេះខ្ញុំបាទបាននាំយកអំណោយនិងថវិការចំនួន 600000រៀល ដែលជាថវិការផ្ទាល់របស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភដល់ក្រុមគ្រួសារគ្រួសារស ព រងគ្រោះដោយគ្រោះអគ្គីភ័ យផ្ ទុះហ្គាស តាមបណ្តោយផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។ក្នុងឱកាសចុះសួសុខទុក្ខនេះលោកជំទាវឧកញ៉ា នឹម វណ្ណៈ ក៏ផ្តាំផ្ញើសួសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃស ព ផង "។ 

សូមបញ្ជាក់ផងដែរថា ជនរងគ្រោះដែលស្លា ប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ និងកម្មករ២នាក់។ ជនរងគ្រោះទី១៖ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ), ទី២៖ឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ), ទី៣៖ ឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស (កម្មករ) និងទី៤ ៖ ឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ)៕

មានវិដេអូ៖