ករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ បាន ស ម្លា ប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាលពិតជាបានធ្វើឲ្យមហាជន មានការអាណិតខ្លោចចិត្តជាខ្លាំង នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ឧកញ៉ាស្រី ចាន់ថន បានឲ្យដឹងថា "ខ្ញុំពិតជាមិនអាច ឈរមេីលនៅទុក្ខលំបាក របស់ បងប្អូនបានឡេីយ
ខ្ញុំបាទ សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះ ជាមួយនឹងគ្រួសារ ស ពផង តាមរយះក្រុមកាងារ ជាថវិកា ចំនួន ៤០០០០០០ លានរៀល ហេីយបេីសិនជាគ្រួសារលោកពូ ចង់បង្កេីតនៅមុខរបរ នៅក្នុងក្រុមហ៊ុន Skyland 7NG តំបន់អភិវឌ្ឍ វិហ៊ារសួគ៌ ខ្ញុំបាទសូមស្វាគមន៍នឹងជួយលោកពូ ជាពិសេសក៏មានកន្លែងស្នាក់នៅ "។

សូមបញ្ជាក់ផងដែរថា ជនរងគ្រោះដែលស្លា ប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ និងកម្មករ២នាក់។ ជនរងគ្រោះទី១៖ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ), ទី២៖ឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ), ទី៣៖ ឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស (កម្មករ) និងទី៤ ៖ ឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ)៕








