ស្ងាត់ៗ លោក ខេមរៈ សិរីមន្ត ដឹកដៃក្មួយស្រី ដ៏ស្រស់ស្អាត​ សម្តែងនៅក្នុងបទចម្រៀងថ្មី ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាថា...មានវិដេអូ
-

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន  និងយុវជនគ្រប់ទិសទី ព្រោះតែទេពកោសល្យ និងទឹកដមសំលេងដ៏ពិរោះរណ្តំរបស់លោក។

ដោយឡែកកាលពីពេលថ្មីៗនេះ ផលិតកម្មរស្មីហង្សមាស បានចេញបទចម្រៀងមួយបទរបស់លោក  ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា" វាលត្រែងវាលស្រែ"។ ក្នុងបទចម្រៀងមួយបទនេះ បានបង្ហាញមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ រវាងការស្រលាញ់របស់មនុស្សពីរនាក់ ដែលស្រលាញ់គ្នា ហើយក៏ត្រូវបែកគ្នាទាំងក្តីឈឺចាប់។

ក្នុងបទចម្រៀងមួយបទនេះ ត្រូវបានបងប្អូនជាច្រើន សង្កេតឃើញថា លោក ខេមរៈ សិរីមន្ត ធ្វើការសម្តែងជាមួយនឹងនារីវ័យក្មេងម្នាក់ ដែលមានសម្រស់ស្រស់ស្អាត រាងតូចច្រឡឹង ។ តារាសម្តែងស្រីដ៏ស្រស់ស្អាតម្នាក់នេះ ត្រូវបានគេស្គាល់ថាជាក្មួយស្រីរបស់លោក ខេមរៈ សិរីមន្ត ។ បន្ទាប់ពីបានឃើញការសម្តែងរបស់លោក រួចមក ក៏មានបងប្អូនជាច្រើនសរសើរថា ពិតជាសម្តែងបានល្អណាស់ និងស្រស់ស្អាតណាស់៕

មានវិដេអូ៖