ក្តុកក្តួលណាស់ ប៉ាស្លា ប់យូរហើយ កូនថាប៉ា ទៅអាមេរិកពេលអូនធំទ្បេីងប៉ាៗមកជួបអូនវិញហេីយ ហឹម មិនគួរប៉ាអូនស្លា ប់ ដោយសារតែមូលហេតុមួយនេះសោះ...
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថាមានការចែករំលែកជាច្រើនអំពីការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​ Marie Crilyn ដោយនៅក្នុងការបង្ហោះនោះបានសរសេររៀបរាប់ពីទុក្ខសោកដ៏ក្រៀមក្រំដែលគាត់បានបាត់បង់សមាជិកគ្រួសារម្នាក់ ។

នេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកខាងលើនេះបានធ្វើការបង្ហោះដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « អូនត្តីប៉ាៗទៅណា?នឹកប៉ាៗអត់? ប៉ាៗទៅអាមេរិកបាត់អៃ ពេលអូនធំទ្បេីងប៉ាៗមកជួបអូនវិញហេីយ ហឹម... តែតាមការពិតប៉ាៗលាចាកលោកហេីយគាត់ទៅបានសុខហេីយ ដោយសារតែអាទ្បានធំៗវាបេីកប្រហេីន តែមិនអីទេទោះគ្មានអ្នករាប់អូនក៏នៅមានម៉ាក់ មានបង មានអ៊ុំៗជាច្រេីនស្រទ្បាញ់និងថ្នាក់ថ្នមអូន ខំរៀនណាអូន កុំឲមានអ្នកដៀលទៀត » ។

យ៉ាងណាមិញបន្ទាប់ពីបានឃើញដូច្នេះហើយបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍សោកសៅយ៉ាងខ្លាំងព្រោះតែអាណិតទៅដល់ក្មេងៗដែលត្រូវបាត់បង់ឪពុកជាទីស្រឡាញ់ទាំងពួកគេកំពុងតែពេញទទួលបាននូវភាពកក់ក្តៅពីក្រុមគ្រួសារជាពិសេសគឺម៉ាក់ប៉ាដែលជាមេគ្រួសារតែម្តង ប៉ុន្តែពួកគេបានបាត់បង់ប៉ាៗម្នាក់ហើយនៅសល់តែម៉ាក់ៗ ៕​