ភ្នំពេញ៖ តារាចម្រៀងដ៏ស្រស់ស្អាត និងចូលចិត្តលេង style ស្លៀកពាក់ និងការតុបតែងមុខប្លែកៗ តែស្អាតគួរឲ្យស្រលាញ់ កញ្ញា ទេព បូព្រឹក្ស ដែលទើបតែទទួលបានកាដូរដ៏ធំមួយពីម្ចាស់បេះដូង ត្រូវបានអ្នកគាំទ្រ ជាច្រើនសរសើរ ហើយក៏មានអ្នកខ្លះមិនពេញចិត្ត តែមិនបានធ្វើឲ្យកញ្ញា មានការពិបាកចិត្តអ្វីនោះទេ មានតែសប្បាយចិត្ត ព្រោះមានបងដេវីតនិងក្រុមគ្រួសារ និងហ្វេនៗនៅតែគាំទ្រទៅគឺគ្រប់គ្រាន់ហើយ ។

ជាក់ការពិតណាស់ កញ្ញា បានតស៊ូជាច្រើនមកហើយ តាំងពីរបាតដៃទទេ រហូតមានរបស់បន្តិចបន្តួចនេះ មិនងាយស្រួលនោះទេ ។ ទោះបីជាយើងកើតមក នៅក្នុងគ្រួសារក្រ គ្មានអ្វីសោះជាប់ខ្លួនដូចអ្នកដទៃ តែមានខួរក្បាល និងដៃ ជើង ដែលលោកមានគុណបានផ្តល់ឲ្យ គ្រាន់តែយើងចេះប្រើជីវិតរបស់លោកឲ្យបានល្អទៅ គឺជាការស្រេចបាត់ទៅហើយ។ ប្រឹងតស៊ូ ប្រឹងប្រែង រកក្តីសុខមួយដែលពិតប្រាកដ កុំស្តាប់ពាក្យសម្តីរបស់អ្នកដៃច្រើនពេក ព្រោះថារាល់ថ្ងៃនេះ អ្នកស្តាប់សម្តីរបស់អ្នកដទៃច្រើនជាង ស្តាប់ពីខ្លួនឯង និយាយជាមួយខ្លួនឯង មនុស្សភាគច្រើនតែងតែទុក្ខខ្លួនចោល ឲ្យឯកោ។









ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា ទេព បូព្រឹក្ស បានរៀបរាប់ថា "កើតក្នុងគ្រួសារក្រវាមិនខុសទេ ឲ្យតែមានក្តីស្រម៉ៃនឹងការខិតខំប្រឹងប្រែង ជួបឧបសគ្គ បរាជ័យប៉ុន្មានដងក៍ត្រូវតែជំនះ អត់ធ្មត់ សំខាន់បំផុតត្រូវតែមានសេចក្តីល្អក្នុងខ្លួន មិនច្រណែនឈ្នានីសអ្នកដទៃ រាល់ពាក្យមើលងាយចាត់ទុកថាជាពាក្យជូនពរ នេះជាពាក្យដែលខ្ញុំតែងប្រាប់ដល់ខ្លួនឯង រាល់ពេលបាក់ទឹកចិត្ត"។





