លោកផែង វណ្ណៈ ថា បេីរាស្ត្រតូចតាច ចង់សង់បង្គន់មួយ គ្រាន់តែដឹកលូមកដល់ គេមកសួររកច្បាប់ទៅហេីយ តែសំណង់អាគារខ្ពស់ៗធំៗបែរជាគេមេីលមិនឃេីញ
នៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២០នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ លោក ផែង វណ្ណៈ បានបង្ហោះសារយ៉ាងខ្លី ដោយលោកថា អោយតែសំណង់អគារបាក់ រលំ ស្រុត ឬ បង្ករអោយមានគ្រោះថ្នាក់ផ្សេងៗ ដឹងតែអត់ច្បាប់រហូត ។ រឿងនេះបានក្លាយទៅជារឿងធម្មតាទៅហេីយ ខ្ជឹលនិយាយនាំតែគេខឹងយេីងទេ ។

នៅក្នុងសារទាំងមូលរបស់លោក បានរៀបរាប់ថា "អោយតែសំណង់អគារបាក់ រលំ ស្រុត ឬ បង្ករអោយមានគ្រោះថ្នាក់ផ្សេងៗ ដឹងតែអត់ច្បាប់រហូត ។ រឿងនេះបានក្លាយទៅជារឿងធម្មតាទៅហេីយ ខ្ជឹលនិយាយនាំតែគេខឹងយេីងទេ ។

បេីរាស្ត្រតូចតាចចង់សង់បង្គន់មួយ គ្រាន់តែដឹកលូមកដល់ គេមកសួររកច្បាប់ទៅហេីយ តែសំណង់អាគារខ្ពស់ៗធំៗបែជាគេមេីលមិនឃេីញ ។ ខ្ញុំជឿថា ខ្មែរអាចធ្វេីបាន !"។






ប្រភព៖ Pheng Vannak News
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។