ទុកចិត្តមិនបានមែន! ពិធីករល្បីឈ្មោះ លោក សុខ រ៉ាស៊ី បើកឡានធ្លាក់ស្រែទាំងកណ្តាលយប់ ដោយសារតែបាញ់បោក ផែនទី Google
ពិធីករដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស លោក សុខ រ៉ាស៊ី ដែលបងប្អូនជាច្រើនបានស្គាល់រូបលោក ព្រោះតែវោហាស័ព្ទរបស់លោក និងការធ្វើពិធីករ តាមឆាកតន្រ្តីជាច្រើន នៅតាមបណ្តាខេត្តក្រុង។

កាលពីពេលថ្មីៗនេះ ពិធីកររូបនេះ បានបង្ហោះសារវិដេអូមួយ ដែលរថយន្តរបស់លោកបានធ្លាក់ស្រែ ដោយសារតែការជឿជាក់លើ Google Maps ពេក ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារថា "ជាប់ផុងឡាន កណ្តាលយប់ រុញមិនរួច!
ចាញ់បោក ផែនទី Google ធ្លាក់ស្រែ!
វិធីដោះស្រាយ៖
១ រកគោយន្ត មកទាញ
២ កាយដី រឺយកក្តារ មកទប់កង់ ជាមួយដូយ
៣ យក កៅឡាក់ មកទាក់ នឹងដើមឈើ រឺកប់ដីទទឹង ទាញឡាន
៤ ឡានស្ទូច!

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។