ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ សាលប្រជុំរដ្ឋបាលខណ្ឌដង្កោ មានការរៀបចំពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ក និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ ។

ក្នុងពិធីនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ លួ រ៉ាបូ ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ទុយ ច័ន្ទ អភិបាលរងខណ្ឌដង្កោតំណាងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ។

ឆ្លៀតក្នុងឱកាសពិធីតែងតាំងមុខតំណែង-បំពាក់ឋានន្តរសក្តិ និងទទួលប័ណ្ណសរសើរ-លិខិតសរសើរ ប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ លួ រ៉ាបូ ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោតសរសើរ ដល់មន្ត្រីកងកម្លាំងនគរបាលគ្រប់ផ្នែកប៉ុស្តិ៍ ដែលបានខិតខំសម្រេចបានសមិទ្ធផលជាច្រើនក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងត្រូវមានឥរិយាបទទន់ភ្លន់ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបា នឆាប់រហ័ស ទាន់ពេលវេលា និងត្រូវបន្តការ អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីមូលដ្ឋានគ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកំរិតអប្បបរមាបន្ថែមពីនេះត្រូវគោរពឱ្យបានម៉ឺងម៉ាត់ នូវវិន័យរបស់កងកម្លាំងនគរបាលជាតិចេះសាមគ្គីភាពឯកភាពផ្ទៃក្នុង ដើម្បីក្លាយខ្លួនជាមន្ត្រីគំរូដែលជាជំនឿជឿទុកចិត្តរបស់ប្រជាពលរដ្ឋគ្រប់ៗរូបនៅក្នុងមូលដ្ឋានផងដែរ ៕





ដោយ៖ ភត្រា