តារាចម្រៀងត្រកូល មានទុក្ខយ៉ាងក្រៀមក្រំ ខណៈអ្នកម្តាយ ទីវ សោភណ្ឌ បានទទួលមរណ ភាព កាលពីវេលាម៉ោង ០២ និង ៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ ។

ទុក្ខសោកដ៏មហាក្រៀមក្រំមួយនេះ ពិតជាធ្វើឲ្យក្រុមគ្រួសាររបស់របស់ ត្រកូលអោក សោកសង្រែកយ៉ាងខ្លាំង។ ក្នុងនាមជាកូន អ្នកណាក៏មានចិត្តសោកស្តាយ ពេលដែលបានបង់អ្នកម្តាយចេញទៅគ្មានថ្ងៃត្រឡប់វិលវិញ។

ដោយឡែកក្នុងនាមជាកូនម្នាក់ អោក សុម៉ារីម៉ា ពិតជាខ្លោចចិត្តខ្លាំងណាស់ ដែលមិនបានមកជូនដំណើរអ្នកមាន គុណ ដោយសារតែជំងឺកូវីដ ធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ ដោយបច្ចុប្បន្ននេះ អ្នកនាង ស្វាមី ហើយនិងកូនស្រី កូនប្រុស កំពុងតែរស់នៅសហរដ្ឋអាមេរិក ។ អ្នកនាងបានបង្ហោះសារថា "ម៉ាក់អេីយទ្រាំបន្តិចតិចណាម៉ាក់ណា កូននឹងទៅជួបម៉ាក់ហេីយម៉ាក់ឆាប់ជាសះស្បើយណាម៉ាក់ណា សូមទេវតាតាមថែរក្សាម៉ាក់ខ្ញុំផង" ។ អ្នកនាងបានបន្តទៀតថា "ម៉េចបានម៉ាក់មិនចាំកូនអញ្ចឹង"។

យ៉ាងណាមិញ ពីធីបុណ្យស ពអ្នកម្តាយជាទីស្រលាញ់ របស់តារាចម្រៀងត្រកូល អោក ត្រូវបានបងប្អូនជាច្រើនបានសម្តែងការសោកស្តាយ ចូលរូមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត បានបាត់មនុស្សជាទីស្រលាញ់ទៅ ដោយគ្មានថ្ងៃត្រឡប់ក្រោយវិញ៕



